ប្រារព្ធសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-EUលើកទី២១

ប្រារព្ធសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-EUលើកទី២១ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ AEMM ២១ (រូបថត៖VTV)

(VOVworld) - នាព្រឹកថ្ងៃទី១៤ តុលា សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន-EU
(AEMM) លើកទី២១ ក្រោមប្រធានបទ “ឆ្ពោះទៅដៃគូយុទ្ធសាស្ត្រមួយ” បានប្រារព្ធ
ឡើងជាផ្លូវការនៅរដ្ឋធានីបាំងកក ប្រទេសថៃ។មុននោះ សន្និសីទមន្ត្រីជាន់ខ្ពស់
អាស៊ាន-EU (SOM) ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១២ តុលា នៅក្រុងបាំងកក
ដើម្បីត្រៀមរៀបចំឲ្យ AEMM។សន្និសីទសំខាន់នេះមានការចូលរួមរបស់ គណៈ
ប្រតិភូចំនួន៤០មកពីប្រទេសសមាជិកទាំងអស់របស់អាស៊ាននិង EU ក៏ដូចជាមន្ត្រី
ជាន់ខ្ពស់ផ្សេងជាច្រើនទៀត។គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តី
ការបរទេសលោក Nguyen Quoc Dung បានចូលរួមសន្និសីទ។
ក្នុងគោលដៅពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការអាស៊ាន-EU លើគ្រប់វិស័យ
 AEMM ២១ បើកផ្លូវសំរាប់ការលើកកំពស់ទំនាក់ទំនងឡើងកំរិតយុទ្ធសាស្ត្រ
ហើយកំណត់ទិសដៅអភិវឌ្ឍន៍នាពេលអនាគត។សន្និសីទនេះគ្រោងនឹងអនុម័ត
លើសេចក្ដីថ្លែងការណ៍បាំងកកនិងដំណើរការបាំងកក សំដៅលើកកំពស់ទំនាក់
 ទំនងបង្កើនអាស៊ាន-EU ឡើងកំរិតយុទ្ធសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ