ប្រារព្ធសប្ដាហ៍រំលឹកខួបអនុស្សាវរីយ៍លើកទី៩០ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - ព្រឹត្តិការណ៍នេះ រួមមានសកម្មភាពដ៏សម្បូរបែបដូចជា៖ ពិព័រណ៍ ឯកសារស្ដីពីដំណើរការប្រសូត្រឡើងនិងអភិវឌ្ឍនៃបក្សកុម្មុយ និស្តវៀត ណាម ពិព័រណ៍រូបថតឯកសារស្ដីពីបក្សភាគ Sai Gon – Cho Lon - ទីក្រុង ហូជីមិញ ពិធីឧទ្ទេសនាមសៀវភៅ “ការអភិវឌ្ឍនៃសតិអារម្មណ៍ វៀតណាម ចាប់ពីសតវត្សទី១៩ដល់បដិវត្តន៍ខែសីហា” ជាដើម។ 
ប្រារព្ធសប្ដាហ៍រំលឹកខួបអនុស្សាវរីយ៍លើកទី៩០ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម - ảnh 1 ពិធីឧទ្ទេសនាមសៀវភៅ “ការអភិវឌ្ឍនៃសតិអារម្មណ៍វៀតណាម ចាប់ពីសតវត្សទី១៩ដល់បដិវត្តន៍ខែសីហា” 

  នារសៀលថ្ងៃទី២ខែកុម្ភៈ នៅវិថីសៀវភៅទីក្រុងហូជីមិញ មន្ទីរព័ត៌ មាននិងទូរគមនាគមន៍ទីក្រុង បានសហការជាមួយរោងបោះពុម្ភផ្សាយ ចម្រុះទីក្រុង រៀបចំ“សប្ដាហ៍សកម្មភាពរំលឹកខួបលើកទី៩០ទិវាបង្កើតបក្ស កុម្មុយនិស្តវៀតណាម”។

        ព្រឹត្តិការណ៍នេះ រួមមានសកម្មភាពដ៏សម្បូរបែបដូចជា៖ ពិព័រណ៍ ឯកសារស្ដីពីដំណើរការប្រសូត្រឡើងនិងអភិវឌ្ឍនៃបក្សកុម្មុយនិស្តវៀត ណាម ពិព័រណ៍រូបថតឯកសារស្ដីពីបក្សភាគ Sai Gon – Cho Lon - ទីក្រុង ហូជីមិញ ពិធីឧទ្ទេសនាមសៀវភៅ “ការអភិវឌ្ឍនៃសតិអារម្មណ៍វៀតណាម ចាប់ពីសតវត្សទី១៩ដល់បដិវត្តន៍ខែសីហា” ជាដើម។ មកដល់ព្រឹត្តិការណ៍ នេះ លោក Nguyen Van Loc និស្សិតម្នាក់នៅទីក្រុងហូជីមិញបានចែក រំលែកថា៖  

       “ខ្ញុំមានអារម្មណ៍មោទនភាពហើយដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្ដាវីរជនរបស់ប្រទេសជាតិដូចជាលោកស្រី Nguyen Thi Minh Khai លោកស្រី Nguyen Thi Dinh និងវីរជនផ្សេងៗជាច្រើនទៀត ដែលបានពលី ជីវិតដើម្បីដណ្ដើមឯករាជ្យជាតិសម្រាប់ជំនាន់យើងនាសព្វថ្ងៃរស់នៅប្រកបដោយសុខសន្តិភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ