ប្រារព្ធសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម

ប្រារព្ធសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម - ảnh 1
កម្មវិធីសម្ដែងសិល្បៈរបស់សិល្បករសិល្បការិនីកម្ពុជា (រូបថត៖TTXVN)

(VOVworld) - សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាមបានប្រារព្ធឡើងជាផ្លូវការនៅ
ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាយប់ថ្ងៃទី៩ វិច្ឆិកា។នេះជាសកម្មភាព
ជួបប្រាស្រ័យវប្បធម៌សំដៅអនុវត្តន៍ផែនការសហប្រតិបតិ្តការវប្បធម៌-សិល្បៈរវាង
ប្រទេសទាំងពីរក្នុងដំណាក់កាល២០១២-២០១៧។ចំណុចលេចធ្លោនៃព្រឹត្តិការណ៍
លើកនេះជាពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវាឯករាជ្យរបស់ព្រះរាជាណា
ចក្រកម្ពុជានិងកម្មវិធីសំដែងសិល្បៈដ៏វិសេសវិសាលស្វាគមន៍សប្ដាហ៍វប្បធម៌
កម្ពុជានៅរោងមហោស្រព Ben Thanh។ថន់ ប៊ុនហេង និស្សិតកម្ពុជាមួយនាក់ដែល
កំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញ បានចែករំលែកថា៖
“ជាជនកម្ពុជាមួយនាក់ ខ្ញុំសប្បាយយ៉ាងក្រៃលែងនៅពេលចូលរួមកម្មវិធីនេះ។វា
មានអត្ថន័យសំខាន់ណាស់ដោយសារវាជួយឲ្យមនុស្សវ័យក្មេងបានស្វែងយល់អំពី
ខឿន វប្បធម៌នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា។ភាគីទាំងពីរនឹងសហប្រតិបតិ្ត
ការ ដ៏យូរអង្វែង មិត្តភាពនិងសន្តិភាពជានិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ