ប្រារព្ធឡើងមហោស្រពអាស៊ាន

(VOVWORLD) -នាព្រឹកថ្ងៃទី ១៣ កក្ដដា នៅទីក្រុងហាណូយវៀតណាមបានប្រារព្ធឡើង មហោស្រពអាស៊ាន (ASEAN Festival)។
ប្រារព្ធឡើងមហោស្រពអាស៊ាន - ảnh 1 ប្រារព្ធឡើងមហោស្រពអាស៊ាន (internet)

នាព្រឹកថ្ងៃទី ១៣ កក្ដដា នៅទីក្រុងហាណូយវៀតណាមបានប្រារព្ធឡើង មហោស្រពអាស៊ាន (ASEAN Festival)។នេះគឺជាសកម្មភាពស្ថិតក្នុងគម្រោងការណ៍រៀបចំការផ្សព្វផ្សាយ និងរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតអាស៊ាន និងផែនការសកម្មភាពឆ្នាំ ២០១៧ នៃគណៈកម្មាធិការបញ្ជាណែនាំព័ត៌មាន ឃោសនាការអាស៊ាន។

        អញ្ជើញចូលរួមមហោស្រពអាស៊ាន ២០១៧ នេះ មានវត្តមានរដ្ឋមន្ត្រីព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមវៀតណាម លោកស្រី Dao Hong Lan នាយកសារមន្ទីរជនជាតិវៀតណាមលោក Vo Quang Trong ឯកអគ្គរដ្ឋទូតឥណ្ឌា និងឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ាន រួមទាំងស្ថាប័នទីភ្នាក់ងារសាព័ត៌មាន និងសារព័ត៌មាននៅហាណូយ។

       ក្នុងក្របខ័ណ្ឌនៃមហោស្រពអាស៊ាន ដែលអូសបន្លាយដល់ថ្ងៃទី១៥ កក្ដដា មានសកម្មភាពមួយចំនួនដូចជា៖ តាំងបង្ហាញលក្រាហ្វិកស្ដីពីដំណើរការបង្កើត និងអភិវឌ្ឍន៍នៃអាស៊ានក្នុងរយៈពេលកន្លះ សតវត្ស  រូបថត សិល្បៈដោយប្រធានបទទឹកដី និងមនុស្សជាដើម។

    អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan បានឲ្យដឹងថា៖

  “រំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតអាស៊ាន ក្រសួង ព័ត៌មាននិងផ្សព្វផ្សាយបានប្រារព្ធឡើងទិវាបុណ្យអាស៊ានដើម្បីឧទ្ទេសនាមដំណើរការកំណើតទឹកដី មនុស្ស និងខឿនវប្បធម៌នៃបណ្ដាប្រទេសអាស៊ាន។ មហោស្រពអាស៊ានបានផ្សារភ្ជាប់ខ្លឹមសាតាំងបង្ហាញជាច្រើនហើយឧទ្ទេសនាម និងផ្ដល់ជូនទស្សនិកជននូវរូបថតស្ដីពីអាស៊ានលើគ្រប់ជ្រុងជ្រោយ។ ស្នាដៃដែលបានតាំងបង្ហាញទាំងនេះបានឆ្លុះបញ្ចាំងនូវប្រធានបទជាច្រើន ហើយត្រូវបានជ្រើសរើសតាមរយៈការប្រឡងជាច្រើនទៀតផង”។

   ក្នុងឱកាសនេះ សារមន្ទីរជនជាតិក៏បានឧទ្ទេសនាមជូនភ្ញៀវអញ្ជើញនូវបន្ទប់តាំងបង្ហាញវត្ថុវប្បធម៌ដ៏វិសេសវិសាលនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ