ប្រេស៊ីលបានបង្ហើបចេញមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យឆាបឆះនៅនៅសារមន្ទីរជាតិ Rio de Janeiro

(VOVWORLD) - មូលហេតុដែលបណ្តាលឲ្យអគ្គិភ័យឆាបឆះនៅសារមន្ទីរជាតិ Rio de Janeiro កាលពីចុងសប្តាហ៍មុន ប្រហែលជាដោយសារបាឡុងខ្នាតតួចមួយបានធ្លាក់ចុះ លើដំបូលនៃសារមន្ទីរនេះ ឬក៏ដោយសារការប៉ះភ្លើងនៅបន្ទប់សោតទស្សន៍។
ប្រេស៊ីលបានបង្ហើបចេញមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យឆាបឆះនៅនៅសារមន្ទីរជាតិ Rio de Janeiro - ảnh 1 ទិដ្ឋភាពនៃអគ្គិភ័យឆាបឆះនៅនៅសារមន្ទីរជាតិ Rio de Janeiro នៃប្រទេសប្រេស៊ីល

នាថ្ងៃទី៣ខែកញ្ញា រដ្ឋមន្ត្រីវប្បធម៌ប្រេស៊ីល លោក Sergio Sa Leitao បានវាយ តម្លៃថានេះគឺជាមហន្តរាយមួយដែលដែលបានបណ្តាលការខូចខាតមិនអាច កំណត់បានឡើយ ដោយសារតម្លៃរបស់វត្ថុបុរាណទាំងអស់នៅក្នុងសារមន្ទីរនេះ។ 

លោក Sergio Sa Leitao ក៏ទទួលស្គាល់ថាការងារពន្លត់អគ្គិភ័យបានដំណើការ យឺតយ៉ាវពេក ហើយនៅពេលដែលអគ្គីភ័យបានឆាបឆះ សារមន្ទីរនេះបានបិទ ទ្វារនិងត្រឹមតែមានបុគ្គលិកសន្តិសុខចំនួន ៤ នាក់កំពុងបំពេញភារកិច្ចរបស់ខ្លួន តែប៉ុណ្ណោះ។ អណ្តាតភ្លើង បានផ្តើមកើតឡើងពីខាងក្រោយរបស់អាគារ និង បុគ្គលិកបានចំណាយពេលវេលាជាច្រើនដើម្បីស្វែងរកទីតាំងនៃអគ្គីភ័យនេះ ហើយបានបណ្តាលឲ្យមានការពន្លត់យ៉ាងយឺតយ៉ាវដូច្នេះផងដែរ។ យោងតាម លោក Sergio Sa Leitao មានការស៊ើបអង្កេតធំទូលាយមួយបានធ្វើឡើងដើម្បី ស្វែងរកអំពីមូលហេតុដែលបង្កឲ្យអគ្គីភ័យឆាបឆះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ