ប៉ូលីសប្រជាជនពង្រីកកម្លាំងទាំងមូល រក្សារឹងមាំសន្តិសុខប្រទេសជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម

(VOVWORLD) -កងកម្លាំងប៉ូលីសប្រជាជនពង្រីកកម្លាំងទាំងមូល រក្សារឹងមាំសន្តិសុខប្រទេសជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម
ប៉ូលីសប្រជាជនពង្រីកកម្លាំងទាំងមូល រក្សារឹងមាំសន្តិសុខប្រទេសជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម - ảnh 1 ប៉ូលីសប្រជាជនពង្រីកកម្លាំងទាំងមូល រក្សារឹងមាំសន្តិសុខប្រទេសជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម

កងកម្លាំងប៉ូលីសប្រជាជនពង្រីកកម្លាំងទាំងមូល រក្សារឹងមាំសន្តិសុខប្រទេសជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម នេះគឺជាអនុសាសរបស់ប្រធានរដ្ឋវៀតណាមលោក  Tran Dai Quang នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈប្រតិភូយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី គំរូឆ្នើមនៃកងកម្លាំងប៉ូលីសប្រជាជន នាថ្ងៃទី ១១ កក្ដដា ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៧០ នៃទិវាយទ្ធជនពិការ យុទ្ធជនពលី (២៧ កក្ដដា ឆ្នាំ ១៩៤៧- ២៧ កក្ដដា ២០១៧) និងលើកទី ៥៥ នៃទិវាប្រពៃណីកងកម្លាំងប៉ូលីសប្រជាជន (២០ កក្ដដា ១៩៦២- ២០ កក្ដដា ២០១៧)។ នៅទីនេះ លោក Tran Dai Quang បានលើកសរសើរចំពោះ ជ័យជំនះ សមិទ្ធិផលលេចធ្លោ ដែលកងកម្លាំងប៉ូលីសប្រជាជនទទួលបានក្នុងរយៈពេល ៥៥ ឆ្នាំកន្លងទៅ។ លោកបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពនាបច្ចុប្បន្ននេះ កងកម្លាំងនគរបាលប្រជាជននិយាយរួម កងកម្លាំងប៉ូលីសប្រជាជននិយាយដោយឡែក គម្បីអនុវត្តល្អនូវតួនាទីស្នូលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ទន្ទឹមនឹងនោះ ប្រមូលផ្ដុំបង្ក្រាបយ៉ាងខ្លាំង ឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសគឺឧក្រិដ្ឋកម្មមានលក្ខណៈបរទេស ឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឧក្រិដ្ឋកម្មសេដ្ឋកិច្ច ហើយលើកកំពស់គុណភាពនៃការស៊ើបអង្កេតជាដើម។ កងកម្លាំងប៉ូលីសប្រជាជនគប្បីរួមសហការ ធានាឲ្យសន្តិសុខ សណ្ដាប់ធ្នាប់ចំពោះព្រឹត្តិការសំខាន់របស់ប្រទេសជាតិ ជាពិសេសគឺការពារយ៉ាងម៉ឹងម៉ាត់នូវសន្តិសុខ សុវត្ថិភាពសម្រាប់សប្តាហ៍ជាន់ខ្ពស់ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)នាខេវិច្ឆិការខាងមុខ។ លោក Tran Dai Quang ក៏បានស្នើឲ្យកងកម្លាំងនគរបាលបន្តជំរុញយ៉ាងខ្លាំងចលនាតបស្នងសងគុណ ដោយមានសកម្មភាពជាក់ស្ដែង ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីជូនជំពោះយុទ្ធជនពិការ យុទ្ធជនមានជំងឺ គ្រួសារយុទ្ធជនពលី និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ