បែលហ្ស៊ីកចាប់ខ្លួនជនសង្ស័យចំនួន ៥ នាក់ទាក់ទិនដល់ការវាយប្រហារទៅ លើទីក្រុងប៉ារីសនិងទីក្រុង Brussels


បែលហ្ស៊ីកចាប់ខ្លួនជនសង្ស័យចំនួន ៥ នាក់ទាក់ទិនដល់ការវាយប្រហារទៅ លើទីក្រុងប៉ារីសនិងទីក្រុង Brussels - ảnh 1
បែលហ្ស៊ីកចាប់ខ្លួនជនសង្ស័យចំនួន ៥ នាក់ទាក់ទិនដល់ការវាយប្រហារទៅ លើទីក្រុងប៉ារីសនិងទីក្រុង Brussels (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ មេសា បែលហ្ស៊ីកបានចាប់ខ្លួនជនសង្ស័យចំនួន ៥
នាក់ដែលទាក់ទិនដល់ការវាយប្រហារភេរវកម្មទៅលើទីក្រុងប៉ារីស​ (បារាំង)
 នាខែវិច្ឆិកាឆ្នាំ ២០១៥ និង ទីក្រុង Brussels នាថ្ងៃទី ២២ មិនា កន្លងទៅ។ រដ្ឋអជ្ញា
បែលហ្ស៊ីកបានឲ្យដឹងថា៖ ក្នុងចំណោមជនសង្ស័យទាំងនេះ មាន Mohamed
Abrini មុខសញ្ញាកំពុងត្រូវបានដេញចាប់យ៉ាងតានតឹងទាក់ទិនដល់ បណ្ដា
ការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសក្នុងឆ្នាំទៅមិញ។ មុខសញ្ញានេះ ត្រូវ
បានថតបានរូបភាពនៅកាមេរ៉ាសន្តិសុខ ២ ថ្ងៃមុនពេលកើតមានឡើងការ
វាយប្រហារភេរវកម្មពោលខាងលើរួមជាមួយមុខសញ្ញា Salah Abdeslam។
ជនសង្ស័យទី ២ មានឈ្មោះ Osama Krayem រួមជាមួយមុខសញ្ញាដទៃទៀត
Herve B.M. ក៏ត្រូវបានចាប់ខ្លួននាព្រឹកថ្ងៃទី ៨ មេសា ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ