បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអ.ស.ប ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ប្រទេសឡាវ និងកម្ពុជា

(VOVWORLD) - នាថ្ងៃទី ១១ និងថ្ងៃទី ១៤ ខែមេសា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមពុទ្ធសករាជ “បុណ្យពីម៉ៃ” របស់ប្រទេសឡាវ និង “បុណ្យចូលឆ្នាំថ្មី” របស់កម្ពុជា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប បានដឹកនាំគណៈប្រតិភូបណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅទីក្រុងញូវយ៉ក ទៅជូនពរឆ្នាំថ្មីចំពោះស្ថានបេសកកម្មឡាវនិងកម្ពុជាប្រចាំនៅអ.ស.ប។
បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអ.ស.ប ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ប្រទេសឡាវ និងកម្ពុជា - ảnh 1គណៈប្រតិភូវៀតណាមបានទៅជូនពរឆ្នាំថ្មី ដល់ស្ថានបេសកកម្មឡាវប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ Pham Huan/VOV – Washington

នៅឯស្ថានបេសកកម្មឡាវ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា បេសកកម្មវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបេសកកម្មឡាវនាពេលខាងមុខ គាំទ្រឡាវសម្រេចបានជោគជ័យក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) និងក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) នៅឆ្នាំ ២០២៥។ ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មឡាវ លោក Vongnorkeo បានវាយតម្លៃខ្ពស់ចំពោះប្រពៃណីនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមករវាងបេសកកម្មទាំងពីរនាពេលកន្លងមក ស្របតាមស្មារតីនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ និងវៀតណាម។

បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអ.ស.ប ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ប្រទេសឡាវ និងកម្ពុជា - ảnh 2គណៈប្រតិភូវៀតណាមមកជូនពរឆ្នាំថ្មីដល់បេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ Pham Huan/VOV – Washington

នៅទីស្នាក់ការបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ឯកអគ្គរដ្ឋទូត Dang Hoang Giang សង្ឃឹមថា វៀតណាម និងកម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលបន្ថែមទៀតនៅវេទិកាពហុភាគី ជាពិសេសរវាងបេសកកម្មទាំងពីរ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំអ.ស.ប លោក កែវ ឈា បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាមនាពេលកន្លងមក ក្នុងនោះ រួមទាំងការរីកចម្រើនជាវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគីផងដែរ។ ប្រធានបេសកកម្មកម្ពុជាបានឯកភាព បន្តសម្របសម្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅអង្គការសហប្រជាជាតិនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ