បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកអំពីស៊ីរីមកដល់រុស្ស៊ី

បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកអំពីស៊ីរីមកដល់រុស្ស៊ី - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov និងបេសកជន
ពិសេស Lakhdar Brahimi(រូបថតៈ Internet)

(VOVworld)-រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov នាថ្ងៃទី២៩ធ្នូបានទទួលជួប
សន្ទនាជាមួយបេសកជនពិសេសរួមនៃអ.ស.បនិងសម្ព័ន្ធអ៉ារ៉ាប់ទទួលបន្ទុកបញ្ហា
ស៊ីរី លោក Lakhdar Brahimi ដែលកំពុងបំពេញទស្សនកិច្ចការងារនៅរុស្ស៊ីសំដៅ
ស្វែងរកដំណោះស្រាយបញ្ឈប់វិបត្តិនយោបាយដែលអូសបន្លាយ រយៈពេល២១ខែ
នៅស៊ីរី។ ខ្លឹមសាសំខាន់នៃជំនួបសន្ទនានេះ គឺបង្កើនតួនាទី​របស់អ.ស.ប ក្នុងការ
ដោះស្រាយនិងបញ្ឈប់យ៉ាងឆាប់ៗជំលោះប្រដាប់អាវុធ រវាងកងទ័ពរដ្ឋាភិបាលនិង
ភាគីប្រឆាំងនៅស៊ីរី។មុននោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov បានអះអាង
ថា រុស្ស៊ីមានគោលបំណងចង់ឲ្យបណ្តាកម្លាំងប្រឆាំងនៅស៊ីរីនិងចូលរួមយ៉ាងសកម្ម
ចូលក្នុងបណ្តាការសន្ទនាសំដៅដោះស្រាយភាពទាល់ចក្រនយោបាយនាសព្វថ្ងៃ។ បណ្តាកិច្ចចរចារនេះ ក៏ត្រូវ​អនុវត្តដោយជនស៊ីរី និងមានការចូលរួមរបស់ភាគីនយោ
បាយនានានៅស៊ីរី ផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ