អ.ស.ប. និងសម្ព័ន្ធ អារ៉ាប់ស្វែងរកដំណោះស្រាយសំរាប់វិប័ត្តនៅស៊ីរី

(VOVworld) – ស៊ីរីត្រូវបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ដល់ពេលដែលការបោះឆ្នោត
ទូទាំងប្រទេសនឹងត្រូវបានរៀបចំឡើង។នេះគឺជាសេចក្តីថ្លែងការណ៍របស់បេសកចន
ពិសេសរបស់ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ (AL) លោក Lakhdar Brahimi ដែលបានធ្វើ
ឡើង នាថ្ងៃទី ២៧ ធ្នូ នៅរដ្ឋធានី Damacus ស៊ីរី។ លោក  Brahimi បានអំពាវនាវថា៖​ រដ្ឋាភិបាលអន្តរកាលនៅស៊ីរីត្រូវបង្កើតឡើងដោយមិនអើពើដល់ការខ្វែងគំនិតអំពី
សិទ្ធិអំណាចរបស់បណ្ដាគណៈបក្សនយោបាយ។ លោក Brahimi បានបដិសេធ
មតិយោបល់ដែលចាត់ទុកថា៖ អ.ស.ប.ត្រូវដាក់ពង្រាយកងកំលាំងរក្សាសន្តិភាព
អន្តរជាតិមួយនៅស៊ីរីដើម្បីឃ្លាំមើលការព្រមព្រៀងសន្តិភាពសំដៅបញ្ឃប់អំពើហឹង្សារ
នៅប្រទេសនេះ។ ក្នុងពេលនោះ រដ្ឋមន្ត្រី ការបរទេសរុស្ស៊ី​ លោក Sergei Lavrov  បាន
ព្រមានអំពីសភាពការណ៍អំពើហឹង្សាបង្ហូរឈាមនៅស៊ីរី បើសិនជា ការជួបចរចារ
សន្តិភាពរៀបចំឡើងដោយបេសកជនពិសេស Brahimi ទទួលបរាជ័យ ។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Ali Akbar Saleh ប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះ
ការអនុវត្តដំណោះស្រាយរបស់បណ្ដាប្រទេសលោកខាងលិច ទៅលើវិបត្តិនៅស៊ីរី៕

អ.ស.ប. និងសម្ព័ន្ធ អារ៉ាប់ស្វែងរកដំណោះស្រាយសំរាប់វិប័ត្តនៅស៊ីរី - ảnh 1
Image: Internet


ប្រតិកម្មទៅវិញ

ផ្សេងៗ