ប៉ូឡូញ អ៊ីតាលីជួយឧបត្ថម្ភវៀតណាមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - អ៊ីតាលីក៏បានសម្រេចចិត្តជួយឧបត្ថម្ភវ៉ាក់សាំង AstraZeneca ជាង ៨០ ម៉ឺនដូសជូនវៀតណាមតាមរយៈយន្តការ COVAX។
ប៉ូឡូញ អ៊ីតាលីជួយឧបត្ថម្ភវៀតណាមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1លោកស្រី Gabriella Biondi អនុប្រធាននាយកដ្ឋានអាស៊ីនៃក្រសួងការបរទេសអ៊ីតាលី (រូបថត៖ Bach Linh - Truong Duy/VNA)

នាថ្ងៃទី ១០ ខែសីហា សំភារៈបរិក្ខាពេទប្រមាណ ៨ តោន ក្នុងតម្លៃ ៤ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ប៉ូឡូញ និងអ៊ីតាលីជូនវៀតណាមសម្រាប់ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ បានមកដល់ទីក្រុងហូជីមិញតាមរយៈយន្តហោះយោធា។

ទន្ទឹមនឹងនេះ អ៊ីតាលីក៏បានសម្រេចចិត្តជួយឧបត្ថម្ភវ៉ាក់សាំង AstraZeneca ជាង ៨០ ម៉ឺនដូសជូនវៀតណាមតាមរយៈយន្តការ COVAX ហើយគ្រោងនឹងប្រគល់ជូនវៀតនាមនាថ្ងៃទី ១៣ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ