ប៉ូឡូញចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញផ្លែប៉ោមចូលវៀតណាម

(VOVworld) - មន្ត្រីកសិកម្មរបស់ប៉ូឡូញនិងវៀតណាម នាថ្ងៃទី២ តុលាបានចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងដែលអនុញ្ញាត្តិឲ្យនាំចេញផ្លែប៉ោមប៉ូឡូញចូលមក វៀត
ណាម។តាមវិទ្យុសម្លេងប៉ូឡូញថា រដ្ឋមន្រ្តីក្រសួងកសិកម្មប៉ូឡូញ Marec Sawicki
បានអះអាងនូវសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះចំពោះប៉ូឡូញដោយសារប្រទេស
នេះកំពុងស្វែងរកទីផ្សារថ្មីសំរាប់កសិផលហើយវៀតណាមជាទីផ្សារមានសក្ដានុ
ភាពនៅទ្វីបអាស៊ី។
ដោយបរិមាណទិន្នផកជារៀងរាល់ឆ្នាំរហូត២,៥លានតោន ប៉ូឡូញជា ប្រទេស
នាំចេញផ្លែប៉ោមធំបំផុតនៅទ្វីបអឺរ៉ុបនិងធំទី៣លើពិភពលោក។តាម ក្រសួងកសិ
កម្មប៉ូឡូញថា ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាថ្ងៃទី២ តុលា ប្រទេស
នេះសង្ឃឹមនឹងនាំចេញបរិមាណផ្លែប៉ោមចំនួន១សែនតោនចូលមក ទីផ្សារ
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ