ប៉ូឡូញប្រកាសមិនអនុម័តលើសេចក្តីថ្លែងការណ៍ Rome របស់ EU


ប៉ូឡូញប្រកាសមិនអនុម័តលើសេចក្តីថ្លែងការណ៍ Rome របស់ EU - ảnh 1
ប៉ូឡូញប្រកាសមិនអនុម័តលើសេចក្តីថ្លែងការណ៍ Rome របស់ EU (VNA)

(VOVworld) – នាយករដ្ឋមន្ត្រីប៉ូឡូញ លោកស្រី  Beata Szydlo  បានប្រកាស
 ថា៖ ប្រទេសនេះអាចមិនអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង Rome ដែល
គ្រោង នឹងនាំចេញទិសដៅរបស់សហភាពអឺរ៉ុប (EU) បន្ទាប់ពីអង់គ្លេសចាក
ចេញពីប្លុក នេះ ក្នុងករណី ឯកសារពោលខាងលើមិនផ្តោតទៅលើបណ្ដា
បញ្ហាដែល  Warsaw ចាត់ទុកជាសំខាន់នោះ។ គំរោងសេចក្តីថ្លែងការណ៍
បានលើកច្បាស់ថា៖ បណ្ដាថ្នាក់ដឹកនាំ EU នឹងឆ្ពោះទៅសហភាពដែលជំរុញា
ការជឿនលឿនសេដ្ឋកិច្ច និងសង្គមមួយក៏ដូចជាបង្កើនការតភ្ជាប់តាម
រយៈរូបសណ្ឋានសង្គមផ្សេងៗទៀត រួមជាមួយតួនាទីស្នូលរបស់ដៃគូសង្គម
នានាទៀតផង។  លោកស្រី  Beata Szydlo  បានចាត់ទុកថា៖ អាទិភាព
ចំនួន ៤ ដែលគប្បីដាក់បញ្ជូលក្នុងសេចក្តីថ្លែងការណ៍រួមមាន៖ សាមគ្គីភាព
របស់ EU ការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ NATO បង្កើនតួនាទី
របស់រដ្ឋាភិបាលជាតិនិងការកំណត់នៃទីផ្សាររួម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ