បេឡារុស្សព្រមាន EU ដែលបានជួបមេដឹកនាំប្រឆាំង ហើយរុស្ស៊ីអំពាវនាវឱ្យ EU ពិចារណាលើគោលនយោបាយស្ដីពីបេឡារុស្ស

(VOVWORLD) - រុស្ស៊ីបានអំពាវនាវ ឲ្យ EU ពិចារណាលើគោលនយោបាយដែលទាក់ទងនឹងបេឡារុស្ស។

នាថ្ងៃទី ១៩ ខែកញ្ញាក្រសួងការបរទេសបេឡារុស្សបានចេញសេចក្តីថ្លែងការណ៍ជំទាស់នឹងការដែលមេដឹកនាំប្រឆាំងលោក Sviatlana Tsikhanouskaya បាន ចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) ចសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ដោយមានការចូលរួមរបស់មេដឹកនាំប្រឆាំងបេឡារុស្សនោះ EU កំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បេឡារុស្ស។ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស EU និង តំណាងជាន់ខ្ពស់សទទួលបន្ទុកគោលនយោបាយនិងសន្តិសុខការបរទេសរបស់ EU លោក Josep Borrell នឹងជួបជាមួយមេដឹកនាំនៃក្រុមប្រឆាំងបេឡារុស្សនៅថ្ងៃទី ២១ ខែកញ្ញាមុនកិច្ចប្រជុំនេះដើម្បីពិភាក្សាពីវិធានការណ៍ដាក់ទណ្ឌកម្មលើបេឡារុស្ស។ កាលពីមុនសភាអ៊ឺរ៉ុបក៏បានប្រកាសមិនទទួលយកលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅបេឡារុស្ស ព្រមទាំងអំពាវនាវឱ្យមានបទដាក់ទណ្ឌកម្មលើប្រទេសនេះ។ ទន្ទឹមនឹងនេះ នាថ្ងៃទី ១៨ ខែកញ្ញារុស្ស៊ីបានអំពាវនាវ ឲ្យ EU ពិចារណាលើគោលនយោបាយដែលទាក់ទងនឹងបេឡារុស្សព្រោះបញ្ហានេះអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់គតិយុត្តិអន្តរជាតិក៏ដូចជារារាំងវឌ្ឍនភាពឆ្ពោះទៅរកស្ថិរភាពនៅក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ