ប៉ាឡេស្ទីននឹងប្រកាសរដ្ឋាភិបាលថ្មីនៅប៉ុន្មានថ្ងៃខាងមុខនេះ

(VOVWORLD) - នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនថ្មី លោក Mohammed Shtayyeh នឹងប្រកាស សមាជិកថ្មីរបស់រដ្ឋាភិបាលក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងបរិបទដែលចលនាឥស្លាមប្រដាប់អាវុធ Hamas នៅតំបន់ Gaza បានចោទប្រកាន់ជាច្រើនលើកទៅលើចលនា Fata ពីបទ "ក្តោបក្តាប់អំណាច"។
ប៉ាឡេស្ទីននឹងប្រកាសរដ្ឋាភិបាលថ្មីនៅប៉ុន្មានថ្ងៃខាងមុខនេះ - ảnh 1 នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនថ្មី លោក Mohammed Shtayyeh

លោក Shtayyeh មានរយៈពេលរហូតដល់ថ្ងៃទី ១៤ ខែមេសា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី បើទោះជាក្រុមអ្នកវិភាគបានឲ្យដឹងថាការសម្រេចលើបញ្ហារបស់ប៉ាឡេស្ទីននៅតែជាកម្មសិទ្ធិរបស់ប្រធានាធិបតីលោក Mahmoud Abbas ដែលជាអ្នកកាន់អំណាចតាំងពីឆ្នាំ ២០០៥ មក។ គួរបញ្ជាក់ថា នាថ្ងៃទី ១០ ខែ      មិនា លោក Abbas បានស្នើឱ្យលោក Shtayyeh បង្កើតរដ្ឋាភិបាលថ្មី ដើម្បីជំនួសឲ្យរដ្ឋាភិបាលរបស់លោក Rami Hamdallah ដែលក្នុងនោះ មានសមាជិកមួយចំនួនរបស់ក្រុម Hamas។ រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីនមានទំនងជាមិនរួមមានសមាជិករបស់ Hamas ជាអង្គការដែលកំពុងគ្រប់គ្រងតំបន់ Gaza នាពេលបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ