ប៉ាឡេស្ទីនបានព្រមានថាទំនាក់ទំនងជាមួយអ៊ីស្រាអែលកាន់តែអាក្រក់ទៅ

ប៉ាឡេស្ទីនបានព្រមានថាទំនាក់ទំនងជាមួយអ៊ីស្រាអែលកាន់តែអាក្រក់ទៅ - ảnh 1
ប៉ាឡេស្ទីនបានព្រមានថាទំនាក់ទំនងជាមួយអ៊ីស្រាអែលកាន់តែអាក្រក់ទៅ (Presstv)

        Vovworld-នាថ្ងៃទី១៩មករា ប្រធានក្រុមចរចារសន្តិភាពរបស់ប៉ាឡេស្ទីន​
លោក Saeb Erekat បានប្រកាសថាទំនាក់ទំនងរបស់ប៉ាឡេស្ទីនជាមួយ​អ៊ីស្រាអែល
​បានធ្លាក់ចុះដល់កំរិតមិនអាចកែលំអរបានឡើយបន្ទាប់ពី Tel Avid សំរេច​ចិត្តផ្អាក់
បញ្ជូនប្រាក់ពន្ធជូនរដ្ឋអំណាចប៉ាឡេស្ទីន។ ថ្លែងមតិជាមួយ​មជ្ឈដ្ឋានអ្នកសារ
ព័ត៌មានបន្ទាប់ពីជំនួបជាមួយមន្ត្រីការទូតបរទេសនៅត្រើយ​ខាងលិច លោក Erekat
បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលកំពុងអនុវត្តបទដាក់​ទណ្ឌកម្មរួមជាមួយជនប៉ាឡេស្ទីន។
លោកបានផ្តោតទៅលើសកម្មភាព​គំរាម​កំហែងរបស់អ៊ីស្រាអែលចំពោះថ្នាក់ដឹកនាំ
និងប្រជាជនប៉ាឡេស្ទីន ទន្ទឹមនឹង​នោះ​ដាស់តឿន Tel Avid សន្យាគោរពកិច្ចព្រមព្រៀង
អន្តរជាតិនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ