ប៉ាឡេស្ទីនរីះគន់ចំពោះសេចក្តីសំរេច ថ្មីៗនេះរបស់អ៊ីស្រា​អែល

(VOV) - ថ្ងៃទី​២៤មេសារដ្ឋអំណាចប៉ាឡេស្ទីនបានរីះគន់ចំពោះសេចក្តីសំរេច ថ្មីៗនេះ
របស់អ៊ីស្រាអែលធ្វើស្របច្បាប់ដល់បណ្តាលំនៅដ្ឋាននៅតំបន់ត្រើយខាងលិច។ថ្លែង
មតិជាមួយមជ្ឈស្ថានអ្នកសារព័ត៍មាន​អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន​  
Nabil Abu Rudeina ចាត់ទុកថា៖សេចក្តីសំរេចនេះគឺជាចំលើយ សំរាប់សារលិខិតរបស់
 ប្រធានាធិបតី  Mahmud Abbas ដែលផ្ញើជូនចំពោះនាយករដ្ឋមន្រ្តី Benjamin Netanyahu  ដោយសំណូមពរទីក្រុង Tel Aviv បញ្ឈប់រាល់សកម្មភាពតាំងលំនៅ ដ្ឋានដើម្បីចាប់
ផ្តើម ការចរចារសន្តិភាពឡើងវិញ។​ប្រតិកម្មនេះរបស់ប៉ាឡេស្ទីនត្រូវបានធ្វើឡើងក្នុង
ថ្ងៃដដែល ក្រោយពីទីក្រុង   Tel Aviv ប្រកាសធ្វើស្របច្បាប់ដល់លំនៅដ្ឋានចំនួន៣​នៅតំបន់ត្រើយខាងលិចរួមមាន Bruchin Rechelim នឹង  Sansana  ។លំនៅដ្ឋានទាំង៣​
នេះ​ត្រូវបានបង្កើតឡើងតាំងពីបណ្តាឆ្នាំទី​៩០​នៃសតវត្សទី​២០​។ក៏ប៉ុន្តែ ដល់ឥឡូវនេះ​
ប៉ាឡេស្ទីនរីះគន់ចំពោះសេចក្តីសំរេច  ថ្មីៗនេះរបស់អ៊ីស្រា​អែល - ảnh 1
ប្រជាជនប៉ាឡេស្ទីនប្រឆាំងជំទាស់អ៊ីស្រាអែល(រូបថត៖ Internet)
មណ្ឌលទាំង៣​នេះនៅតែមិនទាន់បានអ៊ីស្រាអែលផ្តល់បែបបទស្របច្បាប់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ