ប៉ាឡេស្ទីនអំពារនាវឲ្យ PLO បញ្ឈប់ការទទួលស្គាល់អ៊ីស្រាអែល

(VOVWORLD) -នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ១៥ មករា ស្ដីពីកិច្ចពិភាក្សាអំពីសេចក្ដីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការទទួលស្គាល់យេរូសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនេះ មេដឹកនាំប៉ាឡេស្ទីនទាំងឡាយបានអំពាវនាវអង្គការរំដោះ ប៉ាឡេស្ទីន (PLO) ឲ្យបញ្ឈប់ការទទួលស្គាល់អ៊ីស្រាអែល។
ប៉ាឡេស្ទីនអំពារនាវឲ្យ PLO បញ្ឈប់ការទទួលស្គាល់អ៊ីស្រាអែល - ảnh 1ប៉ាឡេស្ទីនអំពារនាវឲ្យ PLO បញ្ឈប់ការទទួលស្គាល់អ៊ីស្រាអែល 

នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ១៥ មករា ស្ដីពីកិច្ចពិភាក្សាអំពីសេចក្ដីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការទទួលស្គាល់យេរូសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនេះ មេដឹកនាំប៉ាឡេស្ទីនទាំងឡាយបានអំពាវនាវអង្គការរំដោះ ប៉ាឡេស្ទីន (PLO) ឲ្យបញ្ឈប់ការទទួលស្គាល់អ៊ីស្រាអែល។ នៅក្នុងកិច្ចប្រជុំពោលខាងលើ ដោយមានសំលេងគាំទ្រចំនួន ៧៤ សំលេងប្រឆាំងចំនួន ២ និងសំលេងសចំនួន ១២នោះ ក្រុមប្រឹក្សាកណ្ដាលប៉ាឡេស្ទីន ដែលជាសាខាជាន់ខ្ពស់មួយរបស់ PLO បានឯកភាពលើការស្នើឲ្យអង្គការនេះបញ្ឈប់ការទទួលស្គាល់អ៊ីស្រាអែលរហូតដល់ពេលដែល Tel Aviv ទទួលស្គាល់ " រដ្ឋប៉ាឡេស្ទីន " ហើយលុបចោលការរួមបញ្ចូលយេរូសាឡឹមខាងកើត ក៏ដូចជាបញ្ឈប់សកម្មភាពកសាងមណ្ឌលលំនៅដ្ឋានថ្មីផងដែរ។ ទោះយ៉ាងណាក៏ដោយ នៅមិនទាន់ដឹងច្បាស់ថា ការបោះឆ្នោតរបស់ក្រុមប្រឹក្សាកណ្តាលប៉ាឡេស្ទីននេះមានភាពចាប់បង្ខំដែរឬទេ ដោយព្រោះថាការបោះឆ្នោតក្រុមប្រឹក្សានេះនាឆ្នាំ ២០១៥ ស្ដីពីការបញ្ឈប់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអ៊ីស្រាអែលគឺមិនបានអនុវត្តឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ