ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់ប​ង្ហោះឡើង​​ប្រកបដោយជោគជ័យ

(VOV WORLD)_នាម៉ោង 5 និង 13 នាទី ថ្ងៃទី 16 ឧសភា តាមម៉ោងវៀតណាម
 ​ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់ប​ង្ហោះឡើង​​តារាវិថី ដោយ​
កាំជ្រូច Arian 5 របស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម និងដំណោះ​ស្រាយបាញ់បង្ហោះ​ផ្កាយ​
រណប​ Arianespace ។

ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់ប​ង្ហោះឡើង​​ប្រកបដោយជោគជ័យ - ảnh 1
ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់ប​ង្ហោះឡើង​​ប្រកបដោយជោគជ័យ(http://www.baomoi.com)


          គំរោងការណ៏ ផ្កាយរណប VINASAT – 2 មានចំណាយថវិកា​សរុបចំនួន ពី260
ដល់ 280 លាន USD​ ដែលបាននាយករដ្ឋ​មន្ត្រី ​រដ្ឋាភិបាល​អនុម័ត​ និងប្រគល់អោយ ​សម្ព័ន្ធក្រុមហ៊ុន ប្រៃសណី​ ទូរគមនាគមន៍ វៀតណាម (VNPT) ជាម្ចាស់វិនិយោគ នា
ខែធ្នូ ឆ្នាំ 2009។ ផ្កាយរណប VINASAT – 2 មានសមត្ថភាព​គ្របដណ្ដប់​រលក​ធាតុ អាកាសលើវៀតណាម ​ឡាវ កម្ពុចា ថៃទាំងមូល និងមួយផ្នែកដែនដីមីយ៉ាន់ម៉ាមួយ
ចំនួនទៀតផង។ ផ្កាយរណប VINASAT – 1 និង​ VINASAT – 2 សុទ្ធតែមាន​បច្ចេក​វិទ្យា​
ទំនើប​បំផុត​ នាបច្ចុប្បន្ន។ ថ្លែងមតិនៅនាទី ផ្សាយផ្ទាល់ព្រឹត្តិការណ៍បាញ់បង្ហោះ ផ្កាយ​
រណប​ VINASAT – 2 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់
ធ្ងន់ថា៖​

          “គំរោងការណ៍ បាញ់បង្ហោះ ផ្កាយរណប VINASAT – 1 និង​VINASAT – 2 ជាគំរោងការណ៍ ដែលបានបក្ស រដ្ឋ យកចិត្តទុកដាក់បំផុត។ នេះគឺជា បណ្ដា​គំរោងការណ៍ មានអត្ថន័យនយោបាយ និងសេដ្ឋកិច្ច សង្គមដ៏ធំធេងសម្ដែងនូវ​អធិបតេយ្យភាពជាតិវៀតណាម ក្នុងអាវកាស​ រួមចំណែកលើកកំពស់​រូបភាព​វៀតណាម លើឆាកអន្តរជាតិ៕  ”    

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ