ផ្ដល់អាទិភាពខ្ពស់បំផុតដល់ការពូនជ្រុំទំនាក់ទំនងវៀតណាម-កម្ពុជា

(VOVWORLD) - បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោកប្រធានរដ្ឋ វៀតណាមបានអញ្ជើញចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី។

ផ្ដល់អាទិភាពខ្ពស់បំផុតដល់ការពូនជ្រុំទំនាក់ទំនងវៀតណាម-កម្ពុជា - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនីនៅក្នុងព្រះបរមរាជវាំងកម្ពុជា។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី២១ ខែធ្នូ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់រាជធានីភ្នំពេញ ចាប់ផ្ដើមដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋ តបតាមព្រះរាជអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការ លោកប្រធានរដ្ឋ វៀតណាមបានអញ្ជើញចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី។ នៅទីនេះ ភាគី ទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ការជួយឧបត្ថម្ភគ្នាទៅ វិញទៅមកដោយទាន់ពេលវេលារវាងប្រទេសទាំងពីរ ក្នុងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដែលជាការបង្ហាញយ៉ាងរស់រវើកនូវប្រពៃណី ទំនុកបម្រុង ជួយឧបត្ថម្ភគ្នាទៅវិញ ទៅមកក្នុងគ្រាលំបាករវាងប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់ថា នឹងបន្តផ្ដល់ អាទិភាពខ្ពស់បំផុត ហើយធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងវៀតណាម-កម្ពុជា កម្ពុជា-វៀតណាមឲ្យកាន់តែប្រកបដោយផ្លែផ្កា ព្រមទាំងឯកភាពថា នឹងសហ ការគ្នារៀបចំបានយ៉ាងល្អបណ្ដាសកម្មភាពក្នុងឆ្នាំ២០២២ដើម្បីអបអរសាទរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម និងការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ទិវា បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ