ផ្នែកការទូតត្រូវឆ្ពោះទៅទិសស្លោកប្តេជ្ញាតាមគោលមាគ៌ាដើម្បីទប់ទល់នឹងបំរ៉ែបំរួលតាមកាលៈទេសៈ

ផ្នែកការទូតត្រូវឆ្ពោះទៅទិសស្លោកប្តេជ្ញាតាមគោលមាគ៌ាដើម្បីទប់ទល់នឹងបំរ៉ែបំរួលតាមកាលៈទេសៈ - ảnh 1
ផ្នែកការទូតត្រូវឆ្ពោះទៅទិសស្លោកប្តេជ្ញាតាមគោលមាគ៌ាដើម្បីទប់ទល់នឹងបំរ៉ែបំរួលតាមកាលៈទេសៈ


        Vovworld-ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម​ក្នុង​
ឱកាសរំលឹកខួបលើកទី៧០ទិវាប្រពៃណីផ្នែកការទូតទី២៨សីហា ឧបនាយក​រដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បាន​អះអាង​ថា ប្តេជ្ញា
តាមគោលមាគ៌ាដើម្បីទប់ទល់នឹងបំរ៉ែបំរួលតាមកាលៈទេសៈ ដែលក្នុងនោះ​ឯករាជ្យ
​ម្ចាស់ការដាក់ផលប្រយោជន៍ជាតិមុនបង្អស់ជាទិសស្លោកការទូតតាំងពីពេល​បង្កើត
ប្រទេសឆ្លងកាត់៧០ឆ្នាំ ផ្នែកការទូតវៀតណាមជានិច្ចកាលអនុវត្តបន្ត​និង​ម្ចាស់ការ
ច្នៃប្រឌិតក្នុងកិច្ចការការទូតដើម្បីរក្សារឹងមាំឯករាជ្យជាតិ កាន់តែ​សមាហរណកម្ម
ស៊ីជម្រៅជាមួយពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រពៃណី៧០​ឆ្នាំ​នៃ​ផ្នែកការទូត
ជានិច្ចកាលរក្សាគោលមាគ៌ាឯករាជ្យម្ចាស់ការលើឆាកអន្តរជាតិ ជានិច្ចកាលដាក់
ផលប្រយោជន៍គឺខ្ពស់បំផុតក្នុងរាល់បញ្ហា ទន្ទឹមនឹងនោះរួមផ្សំ​កំលាំងពលំជាតិនឹង
កំលាំងពលំសម័យកាល អំពាវនាវការគាំទ្ររបស់អន្តរជាតិ​ក្នុង​រាល់បញ្ហាសកល។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា៖

        “ក្នុងបញ្ហាសមុទ្រខាងកើតត្រូវអះអាងថា គោលជំហរវៀតណាមមាន​អធិបតេយ្យ
ភាពនៅប្រជុំកោះទាំងពីរ Hoang Sa, Truong Sa មានអធិបតេយ្យ​ភាព​និងដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខ១២០ម៉ាយតាមច្បាប់អន្តរជាតិ។ សមុទ្រខាង​កើត​ជាការយកចិត្តទុកដាក់របស់
សហគមន៍អន្តរជាតិពីព្រោះជាផ្លូវតភ្ជាប់រវាងបណ្ដា​ដំបន់ ពាណិជ្ជកម្មដ៏ធំធេង ស្រូប
យក៥០%នៃបរិមាណទំនិញលើពិភពលោក ទាក់ទិន​ដល់សន្តិសុខសុវត្ថិភាពនាវាចរណ៍។
ទស្សនៈរបស់យើងគឺការ​ដោះស្រាយ​ត្រូវផ្អែកលើច្បាប់អន្តរជាតិ។ ប្រការប្តេជ្ញាតាមគោល
មាគ៌ាគឺសន្តិភាព​ស្ថិរភាពត្រូវបានធានា។ ប្រការទប់ទល់នឹងបំរ៉ែបំរួលតាមកាលៈទេសៈគឺ
ត្រូវស្វែងរកវិធានការបង្កើន​កិច្ច​សហប្រតិបត្តិការដែលមិនជះឥទ្ធិពលដល់អធិបតេយ្យ
ភាពក្លែងណាគ្មាន​ជំលោះដើម្បីកាត់បន្ថយជំលោះលើសមុទ្រ។ វៀតណាមក៏ប្រឆាំង
ជំទាស់រាល់​សកម្មភាព​ឯកតោភាគីផ្លាស់ប្តូរស្ថានភាពនៅសមុទ្រខាងកើត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ