ផ្នែកអាកាសចរណ៍ត្រៀមរៀបចំយ៉ាងសកម្មដើម្បីបើកជើងហោះហើរក្នុងស្រុកឡើងវិញ

(VOVWORLD) - អាកាសយានដ្ឋានទាំងនេះត្រូវមានកន្លែងរាយការណ៍សុខាភិបាល ស្កេនលេខកូដ QR រៀបចំការធ្វើតេស្តដោយតេស្តអង់ទីកររហ័ស SARS-CoV-2; រៀបចំបន្ទប់ធ្វើចត្តាឡីស័កជាដើម។
ផ្នែកអាកាសចរណ៍ត្រៀមរៀបចំយ៉ាងសកម្មដើម្បីបើកជើងហោះហើរក្នុងស្រុកឡើងវិញ - ảnh 1(រូបថត៖ VNA)

ទាក់ទងនឹងការត្រៀមរៀបចំលក្ខខ័ណ្ឌហោះហើរក្នុងស្រុកជាប្រចាំ ក្នុងបរិបទធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ខ្ពស់បំផុតនោះ តំណាងនាយកដ្ឋានអាកាសចរណ៍ វៀតណាមបានផ្ញើឯកសារជាបន្ទាន់មួយ ដោយណែនាំដល់បណ្ដាអង្គភាពក្នុងផ្នែកអនុវត្តន៍រាល់សកម្មភាពតាមសំណើររបស់ក្រសួងគមនាគមន៍ និងដឹកជញ្ជូន។ នាយកដ្ឋានអាកាសចរណ៍បានស្នើឲ្យ ស្ថាប័នអាកាសយានដ្ឋាន ពិនិត្យឡើងវិញនូវផែនការ ក្នុងការទទួលភ្ញៀវចេញចូលអាកាសយានដ្ឋាន ដើម្បីធានាសុវត្ថិភាពអាកាសចរណ៍ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ។

អាកាសយានដ្ឋានទាំងនេះត្រូវរៀបចំកន្លែងរាយការណ៍សុខាភិបាល ស្កេនលេខកូដ QR រៀបចំការធ្វើតេស្តដោយតេស្តអង់ទីកររហ័ស SARS-CoV-2; រៀបចំបន្ទប់ធ្វើចត្តាឡីស័កជាដើម។ ចំពោះក្រុមហ៊ុនអាកាសចរណ៍តម្រូវធ្វើការបូកសរុបព័ត៌មានរបស់អ្នកដំណើរនៅលើជើងហោះហើរ ហើយបញ្ជូន ទៅកាន់អាជ្ញាធរអាកាសយានដ្ឋាន ៣០ នាទីមុនពេលចេញដំណើររបស់យន្តហោះ។ បញ្ជីជើងហោះហើរត្រូវបានចាត់ថ្នាក់ជាក្រុមអ្នកដំណើរ ហើយបូកសរុបតាមមូលដ្ឋាននានា មុនពេលបញ្ជូនទៅកាន់ស្ថាប័នអាកាសយានដ្ឋាន តាមបទប្បញ្ញត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ