ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ដើម្បីខ័ណ្ឌសីមាជាមួយវៀតណាមដូចគ្នានឹងផែទីរបស់ អ.ស.ប.


ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ដើម្បីខ័ណ្ឌសីមាជាមួយវៀតណាមដូចគ្នានឹងផែទីរបស់ អ.ស.ប.  - ảnh 1
ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ដើម្បីខ័ណ្ឌសីមាជាមួយវៀតណាមដូចគ្នានឹងផែទីរបស់ អ.ស.ប. (Image: VNA)

(VOVworld)  - ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ដើម្បីខ័ណ្ឌសីមាបោះ
បង្គលកំណត់ព្រំដែនជាមួយវៀតណាមដូចគ្នានឹងផែនទីរបស់ អ.ស.ប.។ នេះ
គឺជាលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទីកម្ពុជាដែលគណៈកម្មាធិការសម្របសម្រួល
ការងារទទួលនិងផ្ទៀងផ្ទាត់ផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនាព្រឹក
ថ្ងៃទី ២០ សីហានៅរាជធានីភ្នំពេញ។ ក្នុងការផ្ទៀងផ្ទាត់នេះ មានការចរូលរួម
របស់តំណាងនៃគណៈបក្សប្រជាជនកម្ពុជាកាន់អំណាចគណៈបក្សសង្គ្រោះជាតិ
 ប្រឆាំងនិងគណៈបក្ស FUNCIPEC  រួមជាមួយតំណាងនៃព្រឹទ្ធសភា រដ្ឋសភា
កម្ពុជានិងមជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិ ជាដើម។ នាថ្ងៃដដែល ប្រធានស្តីទី
 បណ្ណាល័យ អ.ស.ប. លោកស្រី Mereani Keleti Vakasika បានប្រគល់ផែនទី
 កម្ពុជាមាត្រដ្ឋាន ១/១០០០០០ ដែលត្រូវបានរក្សារនៅ អ.ស.ប. ពីឆ្នាំ ១៩៦៤
 ដល់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
កម្ពុជា លោក ហោ ណាំហុង។

រដ្ឋមន្ត្រីជាន់ខ្ពស់និងជា​ប្រធាន គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោក
 វ៉ា គឹមហុងបានសង្កត់ធ្ងន់ថា៖ ផែនទីកម្ពុជារបស់ អ.ស.ប. មិនខុសប្លែក ពីផែន
ទីដែលគណៈកម្មាធិ ការចម្រុះខណ្ឌ​សីមានិង​បោះ​បង្គោល​ព្រំដែន​កម្ពុជា-
វៀតណាមបាននិងកំពុងប្រើប្រាស់នេះឡើយ។ ថ្លែងមតិបន្ទាប់ពីពិធីប្រគល់
ទទួល លោក ហោ ណាំហុង បានអះអាងថា៖ ការត្រួតពិនិត្យផែនទីប្រកប
ដោយភាព ត្រឹមត្រូវនេះនឹងធ្វើឲ្យមនុស្សគ្រប់រូបទាំងអស់នឹងនរចិត្តនិងជឿ
ជាក់ទៅនឹង ការទទួលខុសត្រូវនិងស្មរតីធ្វើការដើម្បីផលប្រយោជន៍របស់
រាជរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសរាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម ផៃ ស៊ីផន បានឲ្យដឹងថា៖ នេះគឺជាសកម្មភាពចុងក្រោយរបស់រាជ
រដ្ឋាភិបាលកម្ពុជាដើម្បី​ បង្ហាញនូវភាពត្រឹមត្រូវតម្លាភាពអំពីដំណើរការចរចារ
ខ័ណ្ឌសីមាខ្សែព្រំដែន ជាមួយវៀតណាម។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល
កម្ពុជានឹងដាក់ទណ្ឌកម្មតាម ច្បាប់ទៅលើរាល់អំពីក្លែងក្លាយឯកសារស្តីពី
បញ្ហាព្រំដែន ផងដែ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ