ផ្សព្វផ្សាយទេសចរណ៍នៅម៉ាឡេស៊ី

(VOVworld)-នាថ្ងៃទី១៦ធ្នូ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានរួមសហ​ការជាមួយស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី រៀបចំកម្មវិធីផ្សព្វផ្សាយ ទេសចរណ៍វៀតណាមនៅម៉ាឡេស៊ី។ ថ្លែងមតិក្នុងពិធីបើក លោក Ngo Hoai
Chung អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា ព្រឹត្តិការណ៍នេះស្ថិតក្នុងខ្សែសង្វាក់កម្មវិធី ដែលបានរៀបចំនៅប្រទេសមួយ
ចំនួន សំដៅឧទ្ទេសនាមរាល់សក្តានុភាពនិងផលិតផលទេសចរណ៏ថ្មីរបស់វៀត ណាមទៅកាន់មិត្តភក្តិអន្តរជាតិ ក៏ដូចជារាល់គោលនយោបាយថ្មីរបស់វៀតណាម លើវិស័យទេសចរណ៍ដូចជាគោលនយោបាយលើកលែងទិដ្ឋាការ។ ក្នុងឆ្នាំ២០១៤ ចំនួនភ្ញៀវទេសចរម៉ាឡេស៊ីមកកាន់វៀតណាមគឺ៣៣០ពាន់នាក់ កើនឡើង១,៩%
ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។​ប្រការនេះសរឲ្យឃើញថា វៀតណាម
ជាទីមកដល់គូរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរម៉ាឡេស៊ី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ