ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅពិធីបុណ្យពហុជាតិសាសន៍នៅប្រទេសឆែក

ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅពិធីបុណ្យពហុជាតិសាសន៍នៅប្រទេសឆែក - ảnh 1
ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅពិធីបុណ្យពហុជាតិសាសន៍នៅប្រទេសឆែក


(VOVworld)-ពិធីបុណ្យវប្បធម៌ពហុជាតិសាសន៍អន្តរជាតិបានប្រព្រឹត្តទៅនាថ្ងៃទី
១៤មេសានៅទីក្រុង Zlin របស់សាធារណរដ្ឋឆែក។ ពិធីបុណ្យនេះបានរៀបចំ ឡើងសំដៅឧទ្ទេសនាមជាមួយប្រជាជនឆែកនូវលក្ខណៈវិសេសវិសាលនៃវប្បធម៌ ប្រពៃណីរបស់ប្រទេសនានាលើពិភពលោក។​ ជារៀងរាល់ឆ្នាំ គណៈចាត់តាំង នឹងជ្រើសរើសប្រទេសចំនួន២សម្រាប់ចូលរួមព្រឹត្តិការណ៍នេះហើយប្រទេស នីមួយៗនឹងមានឱកាសផ្សព្វផ្សាយវប្បធម៌របស់ខ្លួនក្នុងរយៈពេល១ថ្ងៃ។ ឆ្នាំនេះ
វៀត ណាមនិងអេស្ប៉ាញបានជ្រើសរើសដើម្បីឧទ្ទេសនាមវប្បធម៌របស់ខ្លួនជាមួយ
ប្រជាជនឆែក។​លោក Lukas Koutny នាយករៀបចំគម្រោងការនៃពិធីបុណ្យនេះ
បានឲ្យដឹងថា៖

“ខ្ញុំជ្រើសរើសវៀតណាមដោយសារប្រជាជនឆែកមិនទាន់ស្គាល់ច្រើនអំពីប្រទេស
វៀតណាមឡើយ។​សម្បីតែមានជនខ្លះមិនទាន់ស្គាល់ដល់សិល្បៈម្ហូបអាហារ ឬ ទិដ្ឋភាពផ្សេងទៀតនៃជីវភាពរស់នៅក្នុងសង្គមរបស់វៀតណាមផងដែរ។​ដោយ
ហេតុ​នេះ គោលដៅរបស់យើងខ្ញុំគឺឧទ្ទេសនាមខឿនវប្បធម៌វៀតណាម ព្រមទាំង
លប់ ចោលរបាំងវប្បធម៌រវាងសហគមន៍ទាំងពីរទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ