ផ្សាភ្ជាប់អង្គភាពអាជីវកម្មវៀតណាម-កូរ៉េខាងត្បូង

ផ្សាភ្ជាប់អង្គភាពអាជីវកម្មវៀតណាម-កូរ៉េខាងត្បូង - ảnh 1
ទិដ្ឋភាពនៃជំនួបប្រាស្រ័យនេះ (រូបថត៖vietnamplus)

(VOVworld) - ក្រុមការងារនៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម ដឹកនាំដោយ
លោក Duong Hoang Minh អនុប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប ទើបនឹងមានដំណើរ ទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនិង
អាជីវករវៀតណាមនៅទីនេះ។នៅជំនួបនេះ ក្រុមការងារនិងបណ្ដាតំណាងចូលរួម
បានផ្លាស់ប្ដូរ ពិភាគ្សាអំពីបញ្ហានានាស្ដីពីគោលនយោបាយនិងបែបបទអាទិភាព
ក្នុងការវិនិយោគ ពាណិជ្ជកម្ម គយ ដែលទាក់ទិនដល់អាជីវករជាអណិកជនវៀត
ណាម។ភាគីទាំង២ ក៏បានចែករំលែកអំពីភាពងាយស្រួលនិងការសាកល្បងចំពោះ
វិស័យនិមួយៗ ក្រុមទំនិញនិមួយៗ ក្នុងដំណើរការអនុវត្តកិច្ច ព្រមព្រៀងពាណិជ្ជ
កម្មសេរីវៀតណាម-កូរ៉េខាងត្បូង (VKFTA) បទពិសោធន៍ធ្វើ អាជីវកម្មនៅកូរ៉េខាង
ត្បូង ក៏ដូចជាការងារសហប្រតិបតិ្តការជាមួយអង្គភាពអាជីវកម្មនៅក្នុងប្រទេស
ដើម្បីនាំទំនិញវៀតណាមជ្រៀតចូលទីផ្សារកូរ៉េផងដែរ។។លោក Vo Thanh Son
តំណាងក្រុមហ៊ុន Korad បានឲ្យដឹងថា តាមរយៈ ជំនួបនេះ អង្គភាពអាជីវកម្មយល់
ដឹងច្បាស់ជាងអំពីផលប្រយោជន៍ដែល VKFTA នាំមកព្រមទាំងត្រូវបានបំភ្លឺអំពី
ការជំពាក់ជំពិននានាទាក់ទិនដល់បែប បទវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ