ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវ ២០១៧ បានបិទបញ្ចប់

(VOVWORLD) - ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវ ២០១៧ ទើបនឹងបានបិទបញ្ចប់ នា ពេលថ្មីនេះ នៅរដ្ឋធានីវៀងច័ន្ទ (ប្រទេសឡាវ)។ 
ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវ ២០១៧ បានបិទបញ្ចប់ - ảnh 1ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវ ២០១៧ បានបិទបញ្ចប់ 

          ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវ ២០១៧ ទើបនឹងបានបិទបញ្ចប់ នា ពេលថ្មីនេះ នៅរដ្ឋធានីវៀងច័ន្ទ (ប្រទេសឡាវ)។ ផ្សារណាត់លើកនេះបានប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី២៩មិថុនាដល់ថ្ងៃទី ៣ កក្កដា ឆ្នាំ២០១៧)  ដោយមានស្តង់ទំនិញចំនួនជាង៣២០ របស់សហគ្រាសវៀតណាមនិងឡាវ។ ផ្សារណាត់បានទាក់ទាញភ្ញៀវជាងមួយម៉ឺននាក់ មកទស្សនា លក់ដូរនិងស្វែង រកឱកាសវិនិយោគ សហប្រតិបត្តិការ។បណ្ដាសហគ្រាសបាននាំជូនផ្សារណាត់ នូវផលិតផល សេវាកម្ម មានគុណភាពខ្ពស់ សមស្របជាមួយតម្រូវការរបស់ សង្គម និងអ្នកប្រើប្រាស់។

          បញ្ចប់ផ្សារណាត់ គណៈចាត់តាំងបានជ្រើសតាំងប្រគល់ប័ណ្ណសរសើររបស់ក្រសួងការពារប្រទេសវៀតណាម សំរាប់អង្គភាព សហគ្រាសចំនួន៣០ដែលមានការរួមវិភាគទានជាច្រើនក្នុងការរៀបចំនិងចូលរួមផ្សារណាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ