ផ្សារណាត់អន្តរជាតិវៀតណាមឆ្នាំ២០១៧ប្រារព្ធនៅទីក្រុង Can Tho

(VOVWORLD) -នាថ្ងៃទី២៣វិច្ឆិកា នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) បានបើកផ្សារណាត់ កសិកម្មអន្តរជាតិវៀតណាមឆ្នាំ ២០១៧ ក្រោមប្រធានបទ “អភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ ឆ្ពោះទៅកសិកម្មនិរន្តរភាព”។ 
ផ្សារណាត់អន្តរជាតិវៀតណាមឆ្នាំ២០១៧ប្រារព្ធនៅទីក្រុង Can Tho - ảnh 1ទិដ្ឋភាពនៃពិធីបើកផ្សារណាត់កសិកម្មអន្តរជាតិវៀតណាម ២០១៧ 

ផ្សារណាត់នេះមានទ្រង់ទ្រាយដាក់តាំងស្តង់ទំនិញ ចំនួន៤៥០ របស់អង្គភាពនិងសហគ្រាសនានាទាំងក្នុងនិងក្រៅប្រទេស។ ផលិត ផល ដែលតាំងបង្ហាញនៅទីនេះរួមមាន គ្រឿងម៉ាស៊ីន សំភារៈឧបករ ណ៍កសិកម្ម ខ្សែសង្វាក់ ផលិតកម្ម កែច្នៃឧស្សាហ-កសិកម្មជាដើម។ ផ្សារណាត់នេះជាសកម្មភាពតភ្ជាប់រវាង លទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រជាមួយផលិតកម្មអាជីវកម្ម។ តាមនោះ រួមចំណែកជម្រុញ ដំណើរការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ ឆ្ពោះទៅខឿនកសិកម្មនិរន្តរភាព។ លោក Nguyen Khanh Tung នាយកមជ្ឈមណ្ឌលពន្លឿនវិនិយោគ ពាណិជ្ជកម្មនិងផ្សារណាត់តាំងពិព័រណ៍ Can Tho បានឲ្យដឹងថា៖

        “ផ្សារណាត់ឆ្នាំនេះជួយឲ្យអ្នកទិញអាចជួបប្រាស្រ័យជាមួយអ្នកលក់ រួមទាំងភភ្ជាប់ ទំនាក់ទំនងពាណិជ្ជកម្មទៀតផង។ យើងខ្ញុំបានឃើញថា សហគ្រាសដែលចូលរួមផ្សារ ណាត់នេះគឺច្រើនណាស់ តាមនោះ កិច្ចព្រមព្រៀងផ្លាស់ប្តូរបច្ចេកវិទ្យានិងកិច្ចសន្យា សហប្រតិបត្តិការធ្វើអាជីវកម្មជាច្រើនបានចុះហត្ថលេខាក្នុងឱកាសនេះដែរ”។

        ផ្សារណាត់នេះនឹងបានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៧វិច្ឆិកាឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ