ផ្សារអណ្តែត Cai Rang បានទទួលស្គាល់ជាបេតិកភណ្ឌអរូបីជាតិ

ផ្សារអណ្តែត Cai Rang បានទទួលស្គាល់ជាបេតិកភណ្ឌអរូបីជាតិ - ảnh 1
ទិដ្ឋភាពនៅផ្សារអណ្តែត Cai Rang


(VOVworld)-ផ្សារអណ្តែត Cai Rang នៅទីក្រុង Can Tho ទើបនឹងបាន ក្រ សួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម ប្រកាសជាបេតិកភណ្ឌអរូបីថ្នាក់ ជាតិឆ្នាំ២០១៦​។
ផ្សារអណ្តែត Cai Rang នេះ មានលក្ខណៈវិសេសវិសាល ដោយរូបភាពលក់ដូរកសិ
ផលអណ្តែតលើទន្លេ។​នេះជាទីកន្លែងទាក់ទាញភ្ញៀវ ទេសចរមកទស្សនាជាច្រើន កុះករនៅពេលមកទិញទំនិញនៅក្រុង Can Tho ។ មុននោះ ទស្សនាវដ្តីទេសចរណ៍
Rough Guide របស់អង់គ្លេសបានជ្រើសរើស ផ្សារអណ្តែត Cai Rang ជាផ្សារ១ក្នុង
ចំណោមផ្សារចំនួន១០ ដែលគួរឲ្យ ចាប់អារម្មណ៍បំផុតលើពិភពលោក។

        នាបច្ចុប្បន្ន គណៈកម្មាធិការប្រជាជនខ័ណ្ឌ Cai Rang ទីក្រុង Can Tho បានក
សាង គំរោងការអភិរក្សនិងអភិវឌ្ឍន៍ផ្សារអណ្តែតឲ Cai Rang នេះ។ លោក Ngo Anh
Tin អនុប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Cai Rang បានឲ្យដឹងថា៖

      “គំរោងការរៀបចំផែនការផ្សារអណ្តែត Cai Rang គឺដើរតាមទិសរក្សាសភាព ដើមដោយធានាថាផ្សារអណ្តែតលើទន្លៃដោយគ្មានផ្លាស់ប្តូរូបភាពធ្វើអាជីវកម្ម ដែលមានតាំងពី១០០ឆ្នាំមកនេះទេ។ យើងខ្ញុំគ្រាន់តែរៀបចំឡើងវិញការងារ អនា
ម័យបរិស្ថាន ធានាសណ្តាប់ធ្នាប់គមនាគមន៍ផ្លូវទឹកដោយការធានាសុវត្ថិភាព សម្រាប់ប្រជាជនពេលធ្វើចរាចរណ៍នៅលើផ្សារអណ្តែតនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ