ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហូឡង់

(VOVWORLD) - ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហូឡង់។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅ    វៀតណាម លោកស្រី Elsbeth Akkerman នៅពេលដែលឆ្លើយបទសម្ភាសរបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមស្តីពីទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៩ខែមេសាឆ្នាំ២០១៩ របស់នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte។
ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហូឡង់ - ảnh 1 នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte

លោកស្រី Elsbeth Akkerman បានឲ្យដឹងថា អមដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte លើកនេះរួមមានអាជីវករ ជាង ១០០ នាក់។ ប្រការនេះបានបង្ហាញឲ្យឃើញថា ហូឡង់មានគោលបំណង ចង់កាត់ឲ្យជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម។ ឆ្លងអស់រយៈពេល ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ១៩៧៣រវាងប្រទេសទាំងពីរនោះ វិស័យនានាក្នុងកិច្ចសហប្រតិបត្តិការសំខាន់ៗនៃប្រទេសទាំងពីររួមមាន កសិកម្ម សន្តិសុខស្បៀងអាហារ គ្រប់គ្រងធនធានទឹក និងការប្រែប្រួលអាកាសធាតុ។ នេះគឺជាវិស័យសហប្រតិបត្តិការដែលគួរឲ្យកត់សំគាល់រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ