ពង្រីកប្រពៃណីបដិវត្តន៍កសាងខេត្ត Cao Bang ឲ្យកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ

ពង្រីកប្រពៃណីបដិវត្តន៍កសាងខេត្ត Cao Bang ឲ្យកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញអំណោយជូនកម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Dam Thuy នៃស្រុក Trung Khanh ខេត្ត Cao Bang

(VOVworld)-បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត​ Cao Bang ​នាថ្ងៃទី២៤ធ្នូ អនុ
 ប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញទៅអុជធុប
នៅទីស្ការៈបូជាលោកប្រធានហូជីមិញនៅមណ្ឌលកេរិ៍ដំណែលជាតិពិសេស Pac
 Bo ឃុំ Truong Ha ស្រុក​Ha Quang ខេត្ត​ Cao Bang និងជួបធ្វើការជាមួយឃុំ
Truong Ha ស្តីពីកម្មវិធីកសាងជនបទថ្មី។ នៅទីនេះ លោកស្រី Tong Thi Phong
បានវាយតម្លៃ ខ្ពស់ ចំពោះរាល់លទ្ធផលដែលបក្សភាគនិងប្រជាជនឃុំ Truong
 Ha ទទួលបាននា ពេលកន្លងទៅ ជាពិសេសក្នុងការងារកសាងជនបទថ្មី។
ទន្ទឹមជាមួយនោះ លោក ស្រីមានបំណងថា ជនរួមជាតិនៃបណ្តាជនជាតិឃុំ
 Truong Ha បន្តពង្រីកស្មារតី សាមគ្គី ប្រពៃណីបដិវត្តន៍ កសាងស្រុកកំណើត
 អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើឲ្យស្រុក កំណើតកាន់តែស្រស់ស្អាតពីមួយថ្ងៃ
ទៅមួយថ្ងៃ។

        នារសៀលថ្ងៃដដែល លោកស្រី Tong Thi Phong និងក្រុមការងារបានទៅ
សាកសួរសុខទុកកម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Dam Thuy នៃស្រុក
 Trung Khanh ខេត្ត Cao Bang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ