ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងកាណាដា

(VOVWORLD) - នារសៀលថ្ងៃទី១៣ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោកស្រី Mélanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងកាណាដា - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh បានស្នើថា រដ្ឋមន្ត្រីការបរទេសកាណាដា បន្តជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគ ជំនួយអភិវឌ្ឍន៍ ឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថានសមុទ្រស្អាតស្អំ ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល ការច្នៃប្រឌិត ការកសាងកសិកម្មបៃតងនិងនិរន្តរភាព ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

រដ្ឋមន្ត្រីការបរទេស លោកស្រី Mélanie Joly បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិកថ្មីរបស់ប្រទេសកាណាដា តាមនោះ កាណាដាមានបំណងចង់ជំរុញទំនាក់ទំនងជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ ហើយវៀតណាមជាអាទិភាពកំពូល។ រដ្ឋមន្ត្រីការបរទេសកាណាដាបានអះអាងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តការប្តេជ្ញាចិត្តនៅ COP-26; ហើយអះអាងថា កាណាដាចង់ធ្វើពិពិធកម្ម និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម ដោយឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសការតភ្ជាប់អាជីវកម្ម គាំទ្រវៀតណាមក្នុងការនាំចេញកសិផល លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ; មានបំណងចង់សហប្រតិបត្តិការបន្ថែមទៀតជាមួយវៀតណាមក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ ហើយបានឯកភាពបន្តធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ