ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនារីវៀតណាម និងកម្ពុជា

(VOVWORLD) -នាព្រឹកថ្ងៃទី ២៧ ខែកញ្ញានៅទីស្ដីការក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីទោ Lê Hiền Vân អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានជួបពិភាក្សាការងារជាមួយលោកស្រី ដាំ ដានីរី រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនារីកងទ័ព ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនារីវៀតណាម និងកម្ពុជា - ảnh 1 លោកស្រី ដាំ ដានីរី រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនារីកងទ័ព ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

នៅទីនេះ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខកងទ័ពនារីប្រជាជនវៀតណាម និងកងទ័ពនារីនៃកងយោធភូមិខេមរភូមិន្ទបន្តបង្កើនការផ្លាស់ប្ដូរគណប្រតិភូ និងជួបប្រាស្រ័យទៅវិញទៅមក សំដៅរឹតបន្តឹងចំណងសាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធន៍ បំពាក់បំប៉នជូនជួរកម្មភិបាលនារីជាដើម។ លើសពីនេះទៀត ភាគីទាំងពីរនឹងពង្រឹងការឃោសនា និងការអប់រំសម្រាប់កម្មភិបាល សមាជិកសមាគមនារី និងប្រជាជនអំពីអត្ថន័យនិងសារៈសំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ហើយតាមនោះ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងឧបាយកលរបស់កម្លាំងអមិត្ត សំដៅបំបែកបំបាក់ចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

ភាគីទាំងពីគប្បីរួមសហការជាមួយស្ថាប័នកងទ័ព និងក្រៅកងទ័ព ហើយចលនាប្រជាជន ជាពិសេសគឺនារី ក្នុងការផ្ដល់ព័ត៌មានអំពីការងារស្វែងរក និងប្រមូលផ្ដុំអដ្ធិធាតុកងទ័ព និងជំនាញការវៀតណាម ដែលបានពលីជីវិតនៅក្នុងសម័យសង្គ្រាមនៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ