ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិរបស់វៀតណាមនិងឥណ្ឌា

(VOVWORLD) - នាថ្ងៃទី ១៩ មេសា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌាលោក Om Birla និងគណៈប្រតិភូសភាឥណ្ឌាបានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមេសា។
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិរបស់វៀតណាមនិងឥណ្ឌា - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានសភាជាន់ទាបឥណ្ឌា
លោក Om Birla។ (រូបថត៖ VOV)

នារសៀលថ្ងៃដដែល នៅអគាររដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានសភាជាន់ទាបលោក Om Birla និងគណៈប្រតិភូសភាឥណ្ឌា។

ក្នុងជំនួបពិភាក្សាបន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue សម្ដែងការជឿជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ប្រសិទ្ធភាព និងជាក់ស្ដែងនាពេលខាងមុខ រួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក និងលើទូទាំងពិភពលោក។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍លើបញ្ហាដែលជាកង្វល់រួមផងដែរ។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិរបស់វៀតណាមនិងឥណ្ឌា - ảnh 2ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកឥណ្ឌាជាមហាអំណាចសាកល ហើយគាំទ្រឥណ្ឌាដើរតួនាទីធំជាងក្នុងបណ្ដារបៀបរបបពហុភាគី រក្សានិងធានាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដោយផ្អែកលើច្បាប់អន្តរជាតិ គាំទ្រឥណ្ឌាឲ្យក្លាយជាសមាជិកអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅពេលដែលយន្តការនេះត្រូវបានពង្រីក ហើយចូលរួមក្នុងវេទិកាសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC); ព្រមទាំងស្វាគមន៍ឥណ្ឌាជំរុញខ្លាំងនូវគោលនយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅបូព៌ា" ដោយចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងយន្តការនានាដែលដឹកនាំដោយសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ទាក់ទិននឹងសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់នៃការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ សម្រាប់ស្ថានភាពនៅអ៊ុយក្រែន ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ហើយមានបំណងចង់ឲ្យភាគីពាក់ព័ន្ធជំរុញការសន្ទនា និងការចរចាដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ស្តារសន្តិភាពឡើងវិញដោយឈរលើមូលដ្ឋាននៃការគោរពផលប្រយោជន៍ស្របច្បាប់របស់បណ្ដាភាគី ស្របតាមច្បាប់អន្តរជាតិ ធានាសុវត្ថិភាពសម្រាប់ប្រជាជន ហើយដោះស្រាយបញ្ហាមនុស្សធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ