ពង្រឹងគ្រឹះស្ថានអោយបានរឹងមាំសម្រាប់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសចិន នាថ្ងៃទី៤ ខែ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានឆ្លើយសម្ភាសន៍ របស់ Xinhua News Agency ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិន។

វាយតម្លៃចំពោះទំនាក់ទំនងរវាងវៀតណាមនិងចិននាបច្ចុប្បន្ន នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ អាស្រ័យដោយមានការខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋាភិបាលនិងប្រជាជននៃ ប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងវៀតណាមនិងចិនបន្តមានការអភិវឌ្ឍដ៏វិជ្ជមានដោយទទួលបានលទ្ធផលគួរឲ្យលើកទឹកចិត្តជាច្រើន។ ក្នុងនោះ សមិទ្ធផលលេចធ្លោបំផុតនោះគឺ ប្រទេសទាំងពីរបានពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ ការទូតនិងសេដ្ឋកិច្ច ដោយឥតឈប់ឈរ។ ចិនបានក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្ម ធំបំផុតរបស់វៀតណាម ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែ កើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយឱនភាពពាណិជ្ជកម្មក៏ត្រូវបានបង្រួញជាបណ្ដើរៗ ផងដែរ។ ប្រទេសទាំងពីរបានដំណើរការសកម្មភាពជួបប្រាស្រ័យរវាងប្រជាជន ដ៏សម្បូរបែប ជាពិសេសគឺរវាងជំនាន់វ័យក្មេងនិងប្រជាជននៅតំបន់ព្រំដែននៃ ប្រទេសទាំងពីរ។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា អាស្រ័យដោយ មានគ្រឹះស្ថានដ៏ល្អប្រសើរយ៉ាងដូច្នេះ បានជានាពេលខាងមុខ ភាគីទាំងពីរនឹង បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការយោគយល់រួមដ៏សំខាន់នានាដែល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរទទួលបាន សំដៅអភិវឌ្ឍន៍ទំនាក់ទំនង ភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនអោយកាន់តែខ្លាំងក្លានិងទូលំទូលាយថែមទៀត ក៏ដូចជារួមចំណែកទៅក្នុង សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ