ពិធីគោរពទង់ជាតិដើមឆ្នាំថ្មីនៅប្រជុំកោះ Truong Sa

ពិធីគោរពទង់ជាតិដើមឆ្នាំថ្មីនៅប្រជុំកោះ Truong Sa - ảnh 1
ពិធីគោរពទង់ជាតិដើមឆ្នាំថ្មីនៅប្រជុំកោះ Truong Sa (quandoinhandan)

        Vovworld-នាព្រឹកថ្ងៃទី១មករាឆ្នាំ២០១៤ នៅកោះ Son Ca ឃុំកោះ Sinh Ton
ស្រុក​កោះ Truong Sa ខេត្ត Khanh Hoa បានប្រព្រឹត្តទៅពិធីគោរពទង់ជាតិក្នុង​
ឱកាសដើមឆ្នាំ២០១៤។ ពិធីគោរពទង់ជាតិជាប្រពៃណី ជាសម្រស់វប្បធម៍របស់​កម្មាភិបាលយុទ្ធជននិងប្រជាជននៅកោះសមុទ្រឆ្ងាយ។

        ក្រោមទង់ជាតិ​ ចម្រៀងជាតិច្រៀងដោយកម្មាភិបាលយុទ្ធជននិងប្រជាជន
កោះ Son Ca លាន់រន្ទឺ។ សំនៀងក៏ជាការសន្យាដែលអះអាងនូវការប្តេជ្ញាចិត្តរបស់​កម្មាភិបាលយុទ្ធជននិងប្រជាជនដែលកំពុងរស់នៅនិងបំពេញការងារនៅប្រជុំកោះ
Truong Sa គឺនឹងរក្សារឹងមាំអធិបតេយ្យភាពសមុទ្រកោះពិសិដ្ឋិនៃមាតុប្រទេស។

        បន្ទាប់ពីពិធីគោរពទង់ជាតិ អនុសេនីយ៍ឯក Vu Tan Tai បានតាងនាមឲ្យ​កម្មាភិបាលយុទ្ធជនលើកោះអានសេចក្តីសន្យាចំនួន១០​របស់យុទ្ធជនក្នុងកងទ័ព
ប្រជាជនវៀតណាម។

        វរសេនីយ៍ទោ Do The Tuyen មេបញ្ជាការកោះ Son Ca បានឲ្យដឹងថា កោះ Son
Ca បានសំរេចល្អភារកិច្ចដែលបានប្រគល់ជូន។ ដើម្បីទទួលបានប្រការនេះ ក្រៅពី
ការខំប្រឹងប្រែងរបស់កម្មាភិបាលយុទ្ធជននិងប្រជាជនលើកោះនៅមានការយក
ចិត្តទុកដាក់ទាំងខាងសម្ភារនិងស្មារតីរបស់ដីគោក។

        “ក្នុងពិធីគោរពទង់ជាតិថ្ងៃនេះ យើងខ្ញុំបានទទួលអំណោយនិងសេចក្តីជូនពរ​
ឆ្នាំ​ថ្មីពីដីគោក។​ កម្មាភិបាលយុទ្ធជនបានឃើញថា មានបន្ថែមក្តីសប្បាយរីករាយ
និងកំលាំង​ចលករដើម្បីសំរេចភារកិច្ចដែលបានប្រគល់។ ទន្ទឹមនឹងនោះការពារ
រក្សារឹងមាំ​អធិបតេយ្យភាពនៃមាតុប្រទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ