ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងវៀតណាមជាមួយឡាវ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងវៀតណាមជាមួយឡាវ - ảnh 1
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងវៀតណាមជាមួយឡាវ
(រូបថតៈ VGP/Lê Sơn)


(VOVworld)-នាថ្ងៃទី២៧មិថុនា នៅទីរួមស្រុក​Cua Lo (ខេត្ត Nghe An) បាន ប្រព្រឹត្ត
ទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន រវាងវៀត ណាម
ជាមួយឡាវ។ ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាង
ថា កិច្ចព្រមព្រៀងនេះ មានអត្ថន័យសំខាន់  បង្ករលក្ខណៈគតិយុត្តិ ដើម្បីកិច្ច
សហប្រតិបត្តិការពាណិជ្ជកម្មសមស្របនឹងទំនាក់ទំនងជាប្រពៃណី ពិសេស សហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និង ប្រជាជន
នៃប្រទេសទាំងពីរវៀតណាមនិងឡាវ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនមាន
ខ្លឹមសារសំខាន់ៗជាអាទិ៍៖ កំណត់សកម្មភាពជួញដូរ ផ្លាស់ប្តូរពាណិជ្ជ កម្មរបស់
អាជីវករ ពលរដ្ឋតាមព្រំដែននិងអាទិភាពពន្ធនាំចេញ​នាំចូលកម្រិត០% សម្រាប់ទំ
និញមានប្រភពពីវៀតណាមនិងឡាវ។ លើកពីនេះទៅទៀត កិច្ចព្រម ព្រៀងនេះ បាន
កំណត់អំពីការទូទាត់ក្នុងទំនាក់ទំនងពាណិជ្ជកម្មព្រំដែន ក៏ដូចជា ការគ្រប់គ្រងឆ្លងដែន ចំពោះមនុស្សនិងមធ្យោបាយជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ