ពិធីជួបមុខ ជូនពរ​ឆ្នាំថ្មីចំពោះអាណិកជន វៀតណាមនៅឯបរទេស

ក្នុងឪកាសចូលឆ្នាំថ្មី ឆ្នាំរោង ចត្វាស័ក ២០១២ ស្ថានទូវៀតណាមប្រចាំនៅប្រទេសមួយចំនួនលើពិភពលោក បានរៀបចំពិធីជួបមុខ ជូនពរ​ឆ្នាំថ្មីចំពោះអាណិកជន វៀតណាម។

          តាមអ្នកយកព័តមាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឡាវបានជូនដំណឹង អោយដឹងថា៖ នាយប់ថ្ងៃទី ១៥មករា អាណិកជនវៀតណាមនៅឡាវរាប់ពាន់នាក់ បានប្រមូលផ្តុំនៅរដ្ឋធានីវៀងច័ន្ទ ដើម្បីទទួល​ឆ្នាំថ្មី ឆ្នាំរោង ចត្វាស័ក។  ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅឡាវ លោក Ta Minh Chau អះអាងថា៖​ទោះបី នៅ ឯណា​លើពិភពលោកក៏ដោយ ក៏ជនវៀតណាមជានិច្ចកាលពង្រឹងនិងពង្រីកបណ្ដាអត្តសញ្ញាណជាតិ សាមគ្គីភាព ឆ្ពោះទៅមាតុប្រទេស។ ក្នុងឪកាសនេះដែរ ស្ថានទូតវៀតណាមរួមសហការជាមួយ​សមាគមអាណិកជនវៀតណាមនៅឡាវ រៀបចំការ ប្រឡងធ្វើម្ហូប​វៀតណាម ផ្លាស់ប្តូរវប្បធម៏ សិល្បះវៀតណាម-លាវ។

          នាថ្ងៃនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានរួមសហការជា មួយសមាគមអាណិកជនវៀតណាមរៀបចំបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ចត្វាស័ក ២០១២។ ឯកអគ្គរដ្ឋទូតវៀតណាម Tran Trong Toan បូកសរុបឡើងវិញនូវបណ្ដា សមិទ្ធផលរបស់ប្រទេស ក្នុងឆ្នាំកន្លងទៅ ពិសេស សង្កត់ធ្ងន់ទៅលើការជោគជ័យរបស់ដំណើរបំពេញទស្សនកិច្ច ថ្នាក់រដ្ឋនៅកូរ៉េខខាងត្រូងរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បណ្ដាការបោះជំហានអភិវឌ្ឈន៏ថ្មី  ក្នុងទំនាក់ទំនង ដៃគូរ យុទ្ធសាស្ត្រ រវាងវៀតណាមនិងកូរ៉េខាងត្បូង។

មុននោះ នាយប់ថ្ងៃទី ១៤ មករា ស្ថានទូតវៀតណាមប្រចាំនៅអាសាំងទិន ក៏បានរៀបចំពិធីជួបមុខសហគម ស្វាគមចូល​ឆ្នាំថ្មី ឆ្នាំរោង ចត្វាស័កផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ