ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

(VOVWORLD) - យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។ 
ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី - ảnh 1លោកនាយករដ្ឋមន្ត្រី  Lawrence Wong រៀបចំពិធីស្វាគមន៍យ៉ាងឱឡារិកជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម នៅវិមានសភាសិង្ហបុរី (រូបថត៖ VOV)

បន្ទាប់ពីពិធីទទួលស្វាគមន៍ មុនពេលចូលដល់បន្ទប់ប្រជុំចង្អៀត អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជនសិង្ហបុរី Lawrence Wong បានឧទ្ទេសនាមសមាជិកគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរ។ តាមកម្មវិធីថ្ងៃនេះ ថ្នាក់ដឹកនាំទាំងពីរនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារ; ធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការ; ជួបសារព័ត៌មាន; ទទួលពិធីជប់លៀងជាផ្លូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ