ពិធីធ្វើសច្ចាប្រនិធានទទួលដំណែងនៃគណៈរដ្ឋមន្ត្រីថ្មីរបស់អេហ្ស៊ីប


ពិធីធ្វើសច្ចាប្រនិធានទទួលដំណែងនៃគណៈរដ្ឋមន្ត្រីថ្មីរបស់អេហ្ស៊ីប - ảnh 1
ពិធីធ្វើសច្ចាប្រនិធានទទួលដំណែងនៃគណៈរដ្ឋមន្ត្រីថ្មីរបស់ នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Ibrahim Mahleb (Image: Vietnam+)

(VOVworld) – ពិធីធ្វើសច្ចាប្រនិធានទទួលដំណែងនៃគណៈរដ្ឋមន្ត្រីថ្មីរបស់
នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Ibrahim Mahleb បានប្រព្រឹត្តទៅ នាថ្ងៃទី ១ មិនា។
រដ្ឋាភិបាលនៃនាយក រដ្ឋមន្ត្រីថ្មី Ibrahim Mahleb រួមមានរដ្ឋមន្ត្រីចំនួន ៣១ រូប
ក្នុងនោះមានរដ្ឋមន្ត្រី ក្រសួងការពារប្រទេស លោក Abdel Fatah el-Sisi រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ លោក Mohamed Ibrahim និងរដ្ឋមន្ត្រីការបរទេស Nabil Fahmy។
នេះគឺជា រដ្ឋាភិបាលលើកទី ៦ នៅអេហ្ស៊ីប គិតតាំងពីបដិវត្តន៍នាថ្ងៃទី ២៥ មករា
ឆ្នាំ ២០១១ ផ្តួលរំលំរដ្ឋអំណាចរបស់អតីតប្រធានាធិបតី Hosni Mubarack៕

ប្រតិកម្មទៅវិញ

ផ្សេងៗ