ពិធីបើកការការប្រកួតបាញ់កាំភ្លើងកងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ានលើកទី៣០

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ ក្រសួងការពារជាតិវៀតណាមបានរៀបចំពិធីបើកការការប្រកួតបាញ់កាំភ្លើងកងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ានលើកទី៣០ (AARM-30)
ពិធីបើកការការប្រកួតបាញ់កាំភ្លើងកងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ានលើកទី៣០  - ảnh 1ពិធីបើកការប្រកួតបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ានលើកទី៣០។ (រូបថត៖ qdnd.vn)

ការប្រកួតបាញ់កាំភ្លើងកងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ានលើកទី៣០   បានប្រមូលផ្តុំក្រុមអ្នកបាញ់កាំភ្លើងល្អបំផុតចំនួន ១០ មកពីប្រទេសអាស៊ានចំនួន ១០ ដែលមានកីឡាករសរុបចំនួន ៤២០ នាក់។ វិញ្ញាសារចំនួន៥នៃ ការប្រកួតរួមមាន៖ កាំភ្លើងយន្ត កាំភ្លើងវែង កាំភ្លើងកាប៊ីន កាំភ្លើងខ្លីបុរស និងកាំភ្លើងខ្លីនារី។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាកន្លែងប្រកួតសម្រាប់អ្នកបាញ់កាំភ្លើងល្អបំផុតក្នុងកងកម្លាំងប្រដាប់អាវុធនៃបណ្តាប្រទេសអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព ការបណ្តុះបណ្តាលជំនាញ និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងចំណោមគណៈប្រតិភូអត្តពលិកដែលចូលរួមក្នុងការប្រកួត។ AARM-៣០ ក៏ជាឱកាសសម្រាប់កងទ័ពនៃបណ្តាប្រទេសអាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសនីមួយៗ និងប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ