ពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថាននិកាយព្រះពុទ្ធសាសនាហិនយានខ្មែរនៅទីក្រុង Can Tho


ពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថាននិកាយព្រះពុទ្ធសាសនាហិនយានខ្មែរនៅទីក្រុង Can Tho  - ảnh 1
ពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថាននិកាយព្រះពុទ្ធសាសនាហិនយានខ្មែរនៅទីក្រុង Can Tho (canthotv.vn)

(VOVworld) – នាថ្ងៃទី ២៥ មិនា ពិធីបើកការដ្ឋានសាងសងវិទ្យាស្ថាននិកាយ
 ព្រះពុទ្ធសាសនា​ហិនយានខ្មែរបានប្រារព្ធឡើងនៅសង្កាត់ O Mon ទីក្រុង Can Tho
 ភាគខាងត្បូងវៀតណាម។​ សំណង់សាងសង់នេះមានផ្ទៃដីចំនួន ៧ ហិកតា ដែល
មានតំលៃឡើងដល់ ៤៦០ ពាន់លានដុង។ វិទ្យាស្ថាននេះត្រូវបានកសាង ឡើង
សំដៅបំរើឲ្យតម្រូវការរៀនសូត្រនិងស្រាវជ្រាវរបស់ពុទ្ធសាសនិកជនជាតិ ខ្មែរ
ហើយទទួលសិក្ខាកាមរបស់ប្រទេសឡាវកម្ពុជានិងថៃទៀតផង។ ថ្លែងមតិនៅ
ទីនេះ អគ្គលេខាធិការរងក្រុមប្រឹក្សាគ្រប់គ្រងវិទ្យាស្ថាន ព្រះចៅធិការ Ly Hung
 បានឲ្យដឹងថា៖

        «បណ្ដាអ្នករួមវិភាគទាននិងមជ្ឈដ្ឋានបុព្វជិតនៃព្រះពុទ្ធសាសនាហិនយាន
ខែ្មរនៅក្នុងនិងក្រៅប្រទេសបានរួមចំណែកក្នុងការកសាងវិទ្យាស្ថាននិកាយ
ព្រះពុទ្ធសាសនា​ហិនយានខ្មែរនៅតំបន់ដីសណ្តទន្លេ Cuu Long។ នេះគឺជា
វិទ្យាស្ថានទី ៤ ទ្រង់ទ្រាយអន្តរជាតិរបស់សមាគមពុទ្ធសាសនាវៀតណាមដែល
នឹងតភ្ជាប់បណ្តាប្រទេសអាស៊ី-អាគ្នេយ៍និងអាស៊ី៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ