ពិធីបើកលំហរជំនួយឧបត្ថម្ភដល់សហគមន៍ Blockchain ដំបូងបង្អស់នៅ វៀតណាម

(VOVWORLD) - លំហរជំនួយឧបត្ថម្ភអេកូឡូស៊ី Blockchain ដំបូងបង្អស់នៅវៀតណាម - All in Station (AIS) បានដាក់ដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១៨ខែសីហា។ AIS មានផ្ទៃដី សរុបជិត ១០០០ ម៉េត្រការ៉េ ស្ថិតនៅខ័ណ្ឌ២ទីក្រុងហូជីមិញ ដោយមានតំបន់ជាច្រើនត្រូវបានរចនាឡើងយ៉ាងសកម្មសំរាប់សកម្មភាផ្សេងៗគ្នាដូចជា បណ្ណាល័យអានសៀវភៅ កន្លែងធ្វើការតាមក្រុមៗ ជាដើម។
ពិធីបើកលំហរជំនួយឧបត្ថម្ភដល់សហគមន៍ Blockchain ដំបូងបង្អស់នៅ វៀតណាម - ảnh 1កន្លែងអានសៀវភៅនិងជួបប្រាស្រ័យទាក់ទងគ្នានៅ All in Station (AIS)

ថ្លែងមតិក្នុងពិធិនេះ លោក នាយក AIS លោក Ha Hoang Linh បានឲ្យដឹងថា បដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាលើកទី៤និនាយដោយឡែក និង ខឿនឧស្សា ហកម្ម  Blockchain (បច្ចេកវិទ្យារក្សាទុកនិងផ្សាយព័ត៌មានដោយប្លុកនានាដែល តភ្ជាប់គ្នានិងបើកទូលាយតាមពេលវេលា) កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា នៅលើពិភព លោក ពីរបៀបផលិតកម្ម ផ្គត់ផ្គង់សេវាកម្ម ធ្វើអាជីវកម្ម ដល់របៀប ប្រើប្រាស់និង ប្រាស្រ័យទាក់ទងគ្នាផងដែរ។ទាំងនោះគឺជាកម្លាំងចលករថ្មីក្នុងការ កែទម្រង់អភិវឌ្ឍន៍យ៉ាងលោតផ្លោះ  និងជាឱកាសមាសមួយដែលវៀតណាមអាច ទាក់ទងនិងក្តាប់យកនូវសមិទ្ធិផលខាងវិទ្យាសាស្ត្របច្ចេកវិទ្យាឲ្យទាន់ពេលវេលា។ បេសកកម្មរបស់  AIS គឺជាការតភ្ជាប់បណ្តាញនានាជាមួយគ្នា និងជួយឧបត្ថម្ភ ខាងគោលនយោបាយសំរាប់ប្រព័ន្ធអេកូឡូស៊ី Blockchain និង Start-up ត្រូវបាន បង្កើតឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ