ពិធីបើកសប្តាហ៍វប្បធម៌ទេសចរណ៍ទីក្រុង Da Lat ឆ្នាំ ២០១៣

ពិធីបើកសប្តាហ៍វប្បធម៌ទេសចរណ៍ទីក្រុង Da Lat ឆ្នាំ ២០១៣ - ảnh 1
ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang បានចូលរួមពិធីបើកសប្តាហ៍វប្បធម៌ទេសចរណ៍ទីក្រុង Da Lat ឆ្នាំ ២០១៣ (Image: nld.vn)

(VOVworld) – នាយប់ថ្ងៃទី ២៧ ធ្នូ ពិធីបើកសប្តាហ៍វប្បធម៌ទេសចរណ៍ទីក្រុង Da Lat
ឆ្នាំ ២០១៣ ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១២០ នៃទិវាបង្កើតទីក្រុង  Da Lat និង
Festival ផ្កា Da Lat ឆ្នាំ ២០១៣​ ត្រូវបានរៀបចំឡើងនៅទីក្រុង Da Lat ខេត្ត Lam Dong​ ភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ វៀតណាម លោក Truong
Tan Sang បានវាយតំលៃថា៖

“តាមរយៈ Festival ផ្កា ចំនួន ៤ ដែលត្រូវបានរៀបចំប្រកបដោយជោគជ័យ  Festival ផ្កា
ទីក្រុង Da Lat លើកទី ៥ នេះបានទាក់ទាញការចូលរួមរបស់ភ្ញៀវ ទេសចរណ៍យ៉ាង
ច្រើនកុះករ។ សាររបស់ Festival ផ្កា ទីក្រុង Da Lat បានបង្ហាញភាពស្អាតអស្ចារ្សនិង
ការទទួលស្វាគមន៍របស់ប្រទេសវៀតណាមចំពោះភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅ
ប្រទេសដែលអញ្ជើញមកទស្សនានៅទីក្រុង Da Lat។ ខ្ញុំជឿជាក់ថា៖ ទីក្រុង Da Lat
និងខេត្ត Lam Dong បណ្ដាខេត្តនៅតំបន់ Tay Nguyen បន្តពង្រីកប្រពៃណីសាមគ្គីភាព
ម្ចាស់ការនិងការច្នៃប្រឌិតដើម្បីកសាង មាតុប្រទេសអភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត។”

នាយប់ថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក
Hoang Tuan Anh បានប្រកាសជាសាធារណៈពិធីបើកឆ្នាំទេសចរណ៍ជាតិតំបន់ Tay
Nguyen - Da Lat ឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ