ពិធីបើកសម្ពោធន៍ទីលាន “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” នៅប៉ារាំង

(VOVworld) – នាថ្ងៃទី ២៣ មិនា ក្នុងក្របខ័ណ្ឌសប្តាហ៍រំលឹកខួបអនុស្សារវរីយ៍លើកទី
៤០ នៃទិវាចុះហេត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស អតីតអនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Binh រួមជាមួយថ្នាក់ដឹកនាំទីក្រុង Choisy Le Roi បានចូលរួមកាត់ខ្សែ
បូបើកសម្ពោធន៍ ទីលាន “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” នៅទីក្រុង Choisy Le Roi (ប៉ារាំង)។
ថ្លែងមតិក្នុងពិធីនេះ អតីតអនុប្រធានរដ្ឋ វៀតណាម លោកស្រី Nguyen Thi Binh បានឲ្យដឹង
ថា​៖

“ក្រោយរយៈពេល ៤០ ឆ្នាំ យើងខ្ញុំសប្បាយរីរាយណាស់​ ពេលដែលបានចូលរួមព្រឹត្តិការណ៍
នេះក្នុងបរិយាកាសមិត្តភាពដ៏កក់ក្តៅ។ ជាពិសេស យើងខ្ញុំរំជួលចិត្តយ៉ាងខ្លាំងចំពោះរាល់
សកម្មភាពពោពេញទៅដោយអត្ថន័យដែលថ្នាក់ដឹកនាំនិងប្រជាជនទីក្រុង Choisy Le Roi
បាន ដំណើរការ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាចុះហេត្ថលេខាលើ
កិច្ចព្រមព្រៀងទីក្រុងប៉ារីស។”

អភិបាលក្រុង Choisy Le Roi និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងបានឯកភាព
បន្តជំរុញទំនាក់ទំនងមិត្តភាពសាមគ្គីភាពប្រពៃណីវៀតណាម-បារាំងនិយាយរួម និងវៀតណាមជាមួយទីក្រុង Choisy Le Roi និយាយដោយឡែក ឲ្យខ្លាំងក្លាថែមទៀត៕

ពិធីបើកសម្ពោធន៍ទីលាន “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” នៅប៉ារាំង - ảnh 1
អតីតអនុប្រធានរដ្ឋ វៀតណាម លោកស្រី  Nguyen Thi Binh រួមជាមួយថ្នាក់ដឹកនាំទីក្រុង Choisy Le Roi បានចូលរួមកាត់ខ្សែបូបើកសម្ពោធន៍ ទីលាន “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” នៅទីក្រុង Choisy Le Roi (ប៉ារាំង)។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ