ពិធីបើកសម្ពោធមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម

(VOVWORLD) - ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ដែលបានធ្វើរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ដែលមានការចូលរួមរបស់ប្រជាជន និងទាហានចំនួន ២ ពាន់នាក់។
ពិធីបើកសម្ពោធមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម - ảnh 1 លោក នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

នាព្រឹកថ្ងៃទី ១៨ ខែធ្នូ គណប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោក នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅទស្សនា និងចូលរួម ពិធីបើកសម្ពោធ និងប្រគល់មណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាមនៅខេត្ត ស្វាយរៀង ព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល និងបុគ្គលិកនៅមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាមនៅស្រុកចន្ទ្រា ខេត្ត ស្វាយរៀង នៃប្រទេសកម្ពុជា ដាំដើមឈើអនុស្សាវរីយ៍និងចុះហត្ថលេខាលើការប្រគល់មណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម។នេះគឺជាមណ្ឌលសុខភាព ដែលត្រូវបានក្រសួងការពារប្រទេសវៀតណាមជួយឧបត្ថម្ភកម្ពុជា ដែលមានតម្លៃជាង ៣ ពាន់លានដុង។

ក្រោយពីពិធីនេះ ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ដែលបានធ្វើរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ដែលមានការចូលរួមរបស់ប្រជាជន និងទាហានចំនួន ២ ពាន់នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ