ពិធីបើកសម័យប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជា ជាតិ

(VOVWORLD) - នាថ្ងៃទី១០ខែកញ្ញានៅទីក្រុង Geneva  (ប្រទេសស្វីស) ក្រុមប្រឹក្សាសិទ្ធិ មនុស្សរបស់អង្គការសហប្រជាជាតិ(អ.ស.ប) បានបើកសម័យប្រជុំលើកទី ៣៩ ដោយមានការចូលរួមពីតំណាងមកពីប្រទេសចំនួន ៤៧ និងប្រទេសសង្កេត ការណ៍ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាង  ១០០។ 
ពិធីបើកសម័យប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជា ជាតិ - ảnh 1 ឯកអគ្គរដ្ឋទូត លោក Duong Chi Dung

តំណាងឲ្យ វៀតណាម ឯកអគ្គរដ្ឋទូត លោក Duong Chi Dung និងជាប្រធានប្រតិភូ បេសកកម្មវៀតណាមអចិន្ត្រៃយ៍វៀតណាមអមនៅ អ.ស.ប អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) និងបណ្តាអង្គការអន្តរជាតិផ្សេងទៀតប្រចាំនៅទីក្រុង Geneva  បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសម័យប្រជុំនេះ។  

 អញ្ជើញថ្លែងមតិនៅទីនេះ ឧត្តមស្នងការសិទ្ធិមនុស្សនៃ អ.ស.ប លោកស្រី Michelle Bachelet បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ អន្តរជាតិ គាំទ្រលិទ្ធិពហុភាគីនិយម ហើយអះអាងថាក្រុមប្រឹក្សាសិទ្ធិមនុស្ស អាចនិងគប្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សដោយឯកភាពគ្នា ទោះបីជាសមាជិក នានានៅតែមានការខ្វែងគំនិតគ្នា ក្នុងនោះមានភាពខុសប្លែកគ្នាខាងនយោបាយ ផងដែរ។ លោកស្រី Michelle Bachelet បានអំពាវនាវឱ្យប្រទេសទាំងអស់ ការពារ និងជម្រុញសិទ្ធិមនុស្សដោយគ្មានការរើសអើង ព្រមទាំង សង្កត់ធ្ងន់ទៅ លើការក្រុមប្រឹក្សាសិទ្ធិមនុស្ស ។

នៅក្នុងឱកាសនេះលោក Duong Chi Dung បានអបអរសាទរនិងផ្ញើផ្តាំនូវ សេចក្តីជូនពររបស់ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជូនដល់លោកស្រី Michelle Bachelet ដោយមានគោលបំណង ចង់ឲ្យ ទំនាក់ទំនងសហប្រតិបត្តិការរវាង ខុទ្ធកាល័យនៃឧត្តមស្នងការសិទ្ធិ មនុស្ស និងវៀតណាម នឹងបន្តរីកចម្រើនដ៏ល្អប្រសើរថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ