ពិធីបង្ហូ​ត​ទង់រំលឹកខួប ៥៧ឆ្នាំ​ នៃការបង្កើតអាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីបង្ហូតទង់អាស៊ាន ក្នុងឱកាសរំលឹកខួប ៥៧ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២៤)។
ពិធីបង្ហូ​ត​ទង់រំលឹកខួប ៥៧ឆ្នាំ​ នៃការបង្កើតអាស៊ាន - ảnh 1ពិធីបង្ហូតទង់អាស៊ាន ក្នុងឱកាសរំលឹកខួប ៥៧ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២៤)។ រូបថត៖ Hoang Long/VOV

ពិធីបង្ហូតទង់ប្រចាំឆ្នាំក្នុងឱកាសរំលឹកខួបបង្កើតអាស៊ានបានក្លាយជាទម្លាប់ប្រកបដោយមោទនភាពរបស់ប្រទេសសមាជិកទាំងអស់ ដោយលើកតម្កើងគុណតម្លៃរួមនិងសន្យាជំរុញស្មារតីសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព និងការចូលរួមចំណែករបស់សហគមន៍អាស៊ានដើម្បីកិច្ចសហប្រតិបត្តិការនិងវិបុលភាពរួមនៃតំបន់។

ពិធីបង្ហូ​ត​ទង់រំលឹកខួប ៥៧ឆ្នាំ​ នៃការបង្កើតអាស៊ាន - ảnh 2អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet ប្រធាន SOM អាស៊ានវៀតណាម។ រូបថត៖ Hoang Long/VOV

អញ្ជើញជាអធិបតីក្នុងពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet ប្រធាន SOM អាស៊ានវៀតណាមបានអះអាងថា៖ “យើងបានធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ដែលធ្លាប់រងគ្រោះដោយសង្គ្រាម និងជម្លោះ។ យើងបានកសាងសេដ្ឋកិច្ចរួបរួមគ្នាខ្ពស់ ជាមួយនឹងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ជាសង្គមដែលយកប្រជាជនជាកណ្តាល។ នេះក៏ជាកត្តាសំខាន់ណាស់ ក្នុងបរិបទពិភពលោកនាបច្ចុប្បន្ន។ ឥឡូវនេះ អាស៊ានគឺជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។ អាស៊ានជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ ត្រូវបានជំរុញដោយសាមគ្គីភាពនៃប្រទេសសមាជិកទាំងអស់ កំពុងបង្កើនមជ្ឈភាពរបស់ខ្លួន ហើយប្តេជ្ញាដើម្បីអាស៊ានមួយប្រកបដោយនិរន្តរភាព ច្នៃប្រឌិត និងផ្តោតលើប្រជាជន"

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រី Do Hung Viet ក៏បានសង្កត់ធ្ងន់លើអាទិភាពរបស់វៀតណាមសម្រាប់អាស៊ាន ដោយចាត់ទុកថា អាស៊ានជានិច្ចកាលមានឋានៈយុទ្ធសាស្ត្រក្នុងរាល់សកម្មភាពការទូតរបស់វៀតណាម។ វៀតណាមសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាននិងដៃគូនានា ដើម្បីជំរុញតំបន់សន្តិភាព និងរឹងមាំ ធ្វើឱ្យអាស៊ីអាគ្នេយ៍ក្លាយជាតំបន់សន្តិភាព វិបុលភាព និងស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ