ពិធីបោះឆ្នោតជ្រើសរើសកីឡាករ គ្រូបង្វឹកឆ្នើមនៃកីឡាវៀតណាមក្នុងឆ្នាំ ២០១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ អ្នកយកព័ត៌មានតាមដានកីឡា បានបោះឆ្នោតជ្រើសរើសកីឡាករដែលមានឈ្មោះក្នុងបញ្ជីកីឡាករ គ្រូបង្វឹកឆ្នើមនៅទូទាំងប្រទេស រួមទាំងកីឡាករនិងគ្រូបង្វឹកកីឡាជនពិការឆ្នើមទូទាំងប្រទេសឆ្នាំ ២០១៩ ផងដែរ។
ពិធីបោះឆ្នោតជ្រើសរើសកីឡាករ គ្រូបង្វឹកឆ្នើមនៃកីឡាវៀតណាមក្នុងឆ្នាំ ២០១៩ - ảnh 1 ពិធីបោះឆ្នោតជ្រើសរើសកីឡាករ គ្រូបង្វឹកឆ្នើមនៃកីឡាវៀតណាមក្នុងឆ្នាំ ២០១៩ (រូបថត៖ tienphong.vn)

នាឆ្នាំ២០១៩ កីឡាវៀតណាមទទួលបានស្នាដៃដ៏លេចធ្លោជាច្រើននៅក្នុងការប្រកួតអន្តរជាតិ ជាពិសេសនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣០ ( Seagames ៣០) ។ អ្នកយកព័ត៌មាន Phuc Hung មកពីទីភ្នាក់ងារសារព័ត៌មានវៀតណាមបានមានប្រសាសន៍ថា៖

“ ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ កីឡាវៀតណាមបានប្រទះឃើញនូវស្នាដៃដ៏ខ្ពស់ជាច្រើនក្នុងវិញ្ញាសារកីឡាដូចជា ហែលទឹក អត្តពលកម្មកីឡាលើកទម្ងន់ជាដើម ហើយក្រៅពីនោះ ការឡើងគ្រុងរាជសម្បត្តិរបស់កីឡា បាល់ទាត់វៀតណាម នឹងបង្កើតការប្រកួតប្រជែងយ៉ាងខ្លាំងខ្លាផងដែរ។ ក្នុងចំណាត់ថ្នាក់លេខ ១ នាឆ្នាំនេះ គេនឹងរំលឹកឡើងវិញនូវការជ្រើសរើសកីឡាករបាល់ទាត់ឬអត្តពលិកដែលទទួលបានស្នាដៃខ្ពស់ទៀតផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ