ពិធីបុណ្យ “ហាណូយ - អញ្ជើញមកដើម្បីស្រឡាញ់” ទាក់ទាញភ្ញៀវទេសចរណ៍ចូលរួម ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១

(VOVWORLD) - ពិធីបុណ្យ ទេសចរណ៍ហាណូយឆ្នាំ ២០២២ ដែលបានប្រារព្ធឡើងក្នុងអំឡុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣១ គឺជាឱកាសមាសដើម្បីឧទ្ទេសនាមអំពីគោលដៅទេសចរណ៍របស់ ទីក្រុងហាណូយ រួមជាមួយផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទាក់ទាញដល់មិត្ត ភក្តិអន្តរជាតិដែលមកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១។ 

ពិធីបុណ្យ “ហាណូយ - អញ្ជើញមកដើម្បីស្រឡាញ់” ទាក់ទាញភ្ញៀវទេសចរណ៍ចូលរួម ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ - ảnh 1សួនឧទ្យានរូបបដិមារស្ដេច Ly Thai To ទីក្រុងហាណូយ។ (រូបថត៖ Internet)
ពិធីបុណ្យទេសចរណ៍ហាណូយឆ្នាំ ២០២២ ក្រោមប្រធានបទ “ហាណូយ - អញ្ជើញមកដើម្បី ស្រឡាញ់” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ឧសភា នៅសួនឧទ្យាន រូប បដិមារស្ដេច Ly Thai To និងវិថី Dinh Tien Hoang (ខ័ណ្ឌ Hoan Kiem)។ ពិធីបុណ្យ ទេសចរណ៍ហាណូយឆ្នាំ ២០២២ ដែលបានប្រារព្ធឡើងក្នុងអំឡុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣១ គឺជាឱកាសមាសដើម្បីឧទ្ទេសនាមអំពីគោលដៅទេសចរណ៍របស់ ទីក្រុងហាណូយ រួមជាមួយផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទាក់ទាញដល់មិត្ត ភក្តិអន្តរជាតិដែលមកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១។ ពិធីបុណ្យក៏បង្ក លក្ខណៈអំណោយផលសម្រាប់សហគ្រាសទេសចរណ៍ដើម្បីតភ្ជាប់ និងអភិវឌ្ឍន៍ ទីផ្សារ ពង្រីកសាជីវកម្ម។ អាស្រ័យហេតុនេះ ទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិង អន្តរជាតិ ហើយលើកទឹកចិត្តប្រជាពលរដ្ឋហាណូយ ធ្វើដំណើរកំសាន្តនៅទីក្រុង ហាណូយ នៅបណ្ដាខេត្តក្រុងទូទាំងប្រទេស ក៏ដូចជាទេសចរណ៍អន្តរជាតិ សំដៅ ជំរុញកំណើនទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ